មន្ដ្រីក្រសួងកសិកម្ម ចុះពិនិត្យផលិតកម្មបន្លែធានាសុវត្ថិភាព នៅស្រុកស្អាង

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសៅ ទី២៧ កក្តដា ឆ្នាំ២០១៩ លោក ហ៊ាន វណ្ណហន បានជូនដំណើរ លោក Gilbert F. Houngbo, President of IFAD (International Fund for Agriculture Development) ចុះពិនិត្យវឌ្ឍនភាព ផលិតកម្មបន្លែធានាសុវត្ថិភាព ដែលផលិតដោយក្រុមកសិករនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងដំណើរនោះផងដែរ លោកបានចូលពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីនោះមានការចូលរួមដោយ ថ្នាក់ដឹកនាំIFAD ប្រចាំតំបន់ និងប្រចាំកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ត្រីគម្រោងASPIRE ។ ក្រសួងកសិកម្ម បន្តជំរុញគាំទ្រការចងក្រងក្រុមកសិករផលិតបន្លែធានាសុវត្ថិភាព ផ្គត់ផ្គង់ទីផ្សារ៕ ដោយ៖ ភាព