Banner-right
Banner-right

រកឃើញមូលហេតុ ដែល​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា​ខ្សោះៗ​ខ្លួន

សុខភាព៖ ជាទូទៅពេលដែលនឿយហត់ អស់កំលាំងត្រូវការគេងដើម្បីមានកំលាំង ប៉ុន្តែពេលខ្លះបែរជាធ្វើឲ្យអស់កំលាំងទៅវិញ ដោយមិនដឹងថា មកពីមូលហេតុអ្វី? ដោយតាមការពិតទៅ ​បណ្ដាល​មក​ពី​យើង​គេង​ខ្វះ​ខ្យល់​អុកស៊ីសែន និង​កត្តា​មួយ​ចំនួន​ទៀត ឬក៏អាច​មកពី​យើងជា​មនុស្ស​ធាត់ គេង​ផ្ងារ។

ពេល​យើង​ក្រោក​ពី​គេង​ហើយ​ខ្សោះ​នោះ ច្រើន​តែ​ជា​អ្នក​ធាត់ ហើយ​គេង​ផ្ងារ និង​គេង​ស្រមុក។ ការ​គេង​ស្រមុក​នេះ​ទៀត​សោត ជា​សញ្ញា​ដក​ដង្ហើម​មិន​បាន​គ្រប់គ្រាន់ ហើយ​ខ្លួន​យើង​ខំប្រឹង​ដក​ដង្ហើម​ត្បៀត​នឹង​បំពង់​ខ្យល់ អ៊ីចឹង​ហើយ​ពេល​គេង​យើង​មិន​ដឹង​ថា​មាន​រឿង​ឡើយ។ ដូច្នេះ បើ​មិន​ចង់​ដេក​ស្រមុក គួរ​ចៀសវាង​ដេក​ផ្ងារ ហើយដូរ​មក​ដេក​ចំហៀង​វិញ​បាន។

គួរបញ្ជាក់ផងដែរថា អាការៈ​បែប​នោះ​អាច​មកពី​ពេល​គេង​យើង​ឃ្លុំ​ជិត​មុខ​ពេក ឬ​ក៏​ក្នុង​បន្ទប់​គេង​ហប់​គ្មាន​ខ្យល់​អាកាស​គ្រប់គ្រាន់​ជាដើម។ អាការៈ​បែប​នេះ​មិន​បាច់​រក​ថ្នាំ ឬ​ព្យាបាល​អ្វី​ពិសេស​ឡើយ គ្រាន់តែ​យើង​ប្ដូរ​មក​គេង​ប្រកប​ដោយ​ផាសុកភាព ដោយ​ក្នុង​បន្ទប់​ត្រូវ​មាន​ខ្យល់​ចេញ​ចូល​ឲ្យ​បាន​គ្រប់គ្រាន់ និង​ឥរិយាបថ​មួយ​ចំនួន។ មួយ​វិញ​ទៀត​ករណី​នេះ​មិនមែន​មកពី​ការ​គេង​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ការ៉ូ​ ត្រូវខ្យល់ស្រូបដូច​ពាក្យ​ចចាមអារ៉ាម​កន្លង​មកនោះ​​ទេ ៕ ដោយ៖ ភាព

អត្ថបទដែលជាប់ទាក់ទង