Banner-right
Banner-right

កូនប្រុសម៉ារីម៉ា ក្លាយជាក្មេងមុខស្អាតបំផុត ប្រចាំប្រទេសហ្វីលីពីន

កម្សាន្ត៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Marian Rivera ហៅ ម៉ារីម៉ា ត្រូវបានបណ្តាអ្នកគាំទ្រជាច្រើនពេញចិត្ត និងតែងតែសរសើរដល់សុភមង្គលនៅក្នុងគ្រួសាររបស់នាងយ៉ាងខ្លាំង មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានសុភមង្គលក្នុងគ្រួសារផងដែរ។

 

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីសាច់ចាំរូបនេះ បានធ្វើការបង្ហាញរូបភាពលក្ខណៈគ្រួសារ និងជាមួយកូនប្រុសរបស់ខ្លួន ដែលទើបនឹងកើត ឃើញថាមុខមាត់របស់កូនតូចនាងពិតជាស្អាត គួរឲ្យស្រលាញ់កាន់តែខ្លាំងឡើង ខណៈរូបរាងកាន់តែធំ។

យ៉ាងណាមិញ មកទល់នឹងពេលនេះដែរ តារាស្រីរូបនេះ និងស្វាមីបានទទួលបាននូវកូន២នាក់ ដែលសុទ្ធតែមានមុខមាត់ស្អាតៗតាំងតែពីក្មេង ចំណែកឯកូនប្រុសដែលទើបនឹងកើតនោះ ក៏ស្រស់សង្ហា ទោះទើបតែកើតយ៉ាងណាក្តី រហូតមានពាក្យមួយចំនួនដែលល្បីថាមុខមាត់កូនប្រុសស្រីរបស់នាង ស្រស់ស្អាតជាងគេនៅក្នុងប្រទេសហ្វីលីពីន៕ ដោយ៖ ភាព

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz