Banner-right
Banner-right

បើ​ចង់អោយ​ថ្លើម​មាន​សុខភាព​ល្អជា​និច្ចចូរ​រក្សា​ទម្លាប់ទាំង៣​នេះ​នៅពេល​ព្រឹក

(សុខភាព)៖ ថ្លើម​គឺជា​សេរី​រា​ង្គ​ដ៏​សំខាន់​ក្នុង​រាយ​កាយ​របស់​មនុស្ស​យើង ព្រោះ​វា​មាន​តួនាទី​ជួយ​សម្អាត​ជាតិពុល តាមរយៈ​ការបរិភោគ​អាហារ​ប្រចាំថ្ងៃ​របស់​យើង​។

ថ្លើម​របស់​យើង​អាច​នឹង​អត់​ថយ និង​គ្មាន​សមត្ថភាព​សម្អាត​ជាតិពុល​ក្នុង​រាយ​កាយ​នោះទេ បើ​វា​មាន​ផ្ទុក​ជាតិពុល​ច្រើន​។ ទោះយ៉ាងណា ការរក្សា​ទម្លាប់​ល្អ វា​អាចជួយ​ធ្វើ​ឲ្យ​ថ្លើម​យើង​មាន​សុខភាព​ល្អជា​និច្ច​។​

​ខាងក្រោម​នេះ​ជា​ទម្លាប់ ៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅពេល​ព្រឹក ដើម្បី​ឲ្យ​ថ្លើម​មាន​សុខ​ភាពល្អ​។ ទម្លាប់​ទាំងនោះ​រួមមាន​៖

– អ្នក​អាច​ញ៉ាំ​ទឹក​ក្តៅ​ឧនៗ​ដែលមាន​បរិមាណ​ចំនួន​២៥០​មី​លី​លីត្រ​នៅក្រោយ​ពេលដែល​ក្រោក​ពី​គេង​។ វា​នឹង​ជួយ​សម្អាត​ជាតិពុល​ដែលមាន​ក្នុង​ថ្លើម​ចេញមក​ទាំងអស់​។​

– ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ទឹក​រួច អ្នក​គួរតែ​ទៅ​បត់ជើងធំ​ភ្លាម ទើប​វា​អាច​ជម្រះ​ជាតិពុល​ដែលមាន​ក្នុង​ថ្លើម​ចេញមក​តាម​លាមក​អស់​។​

– ចុងក្រោយ អ្នក​គួរតែ​ពិសារ​អាហារ​ពេលព្រឹក​ជាដាច់ខាត ព្រោះ​បើ​អ្នក​មិន​ញ៉ាំ វា​នឹង​អាច​ប៉ះពាល់​ដល់​ថ្លើម​របស់​អ្នក​៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz