Banner-right
Banner-right

លិខិតចំហ ជូនស្ថានទូតអាមេរិកនៅកម្ពជា ៖ ទូតអាមេរិកកំពុងតែបង្ហាញចរិតពិតរបស់អាមេរិកអោយប្រជាពលរដ្ឋកម្ពុជាឃើញកាន់តែច្បាស់

(ភ្នំពេញ)៖ ទូតអាមេរិកកំពុងតែបង្ហាញចរិតពិតរបស់អាមេរិកអោយប្រជាពលរដ្ឋកម្ពុជាឃើញកាន់តែច្បាស់ថា ប្រទេសមហាអំណាចសុីវិល័យមួយនេះពិតជានៅពីក្រោយអតីតគណបក្សប្រឆាំងក្នុងការអនុវត្តយុទ្ធសាស្ត្រ «បដិវត្តពណ៌» របស់ខ្លួននៅកម្ពុជាពិតប្រាកដមែន។

ការលើកឡើងបែបនេះរបស់ស្ថានទូតអាមេរិកគឺជាការចេញមុខការពារម្តងហើយម្តងទៀតចំពោះអំពើខុសច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ ក្រោមលេស «ការបោះឆ្នោតមិនមានសេរីភាពនិងយុត្តិធម៌ មិនបានតំណាងឲ្យឆន្ទ:របស់ប្រជាពលរដ្ឋ» ។ ប៉ុន្តែគេបែរជាមើលមិនឃើញពីការទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាលើសជាង៨២ភាគរយនិងគណបក្សនយោបាយចំនួនម្ភៃចូលរួមបោះឆ្នោតទៅវិញ ។ សុំសួរត្រង់ទៅទូតអាមេរិកថា : តើអ្នកចាត់ទុកប្រជាពលរដ្ឋកម្ពុជា៨២,០២%និងគណបក្សនយោបាយម្ភៃគណបក្សដែលបានទៅបោះឆ្នោតនិងចូលរួមបោះឆ្នោតជាតិនីតិកាលទី៦កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨បូករួមទាំងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ជាសត្វធាតុ រឺ ? ។

តើអ្វីទៅដែលហៅថា ការបោះឆ្នោតត្រឹមត្រូវ សេរីយុត្តិធម៌ដែលទូតអាមេរិកចង់បាន ? ។

ការវាយតម្លៃអំពីដំណើរការបោះឆ្នោតក្នុងប្រទេសមួយដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតដល់ទៅជាង៨២ភាគរយនិងគណបក្សនយោបាយម្ភៃចូលរួមបោះឆ្នោត បែបអវិជ្ជមាន ហើយបែរជាទៅផ្តល់តម្លៃលើគណបក្សប្រឆាំងមួយដែលមានបទល្មើស ប្រឆាំងច្បាប់កម្ពុជាបែបនេះគឺពិតណាស់ថា ទូតអាមេរិកខកចិត្ត ខកបំណងដែលគណបក្សអាយ៉ាងរបស់ខ្លួនត្រូវបរាជ័យក្នុងការសម្រេចផែនការ« បដិវត្តពណ៌ » នៅកម្ពុជា ៕

ដោយ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង