Banner-right
Banner-right

លោក ផៃ ស៊ីផាន សម្តែងការភ្ញាក់ផ្អើល នូវទង្វើរបស់ទូតអាមេរិចវាយតម្លៃខុសរបៀបលើដំណើរការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទព័ត៌មានស្តីពីអំពី សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត។ លោកបានលើកឡើង ដោយមានការភ្ញាក់ផ្អើល និង អន់ចិត្តយ៉ាងខ្លាំង នូវទង្វើរបស់ទូត អាមេរិចដែលធ្វើបែបនេះមកកាន់ប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា កម្ពុជាបានដណ្តើមបានមកវិញ នូវសន្តិភាព ស្ថេរភាព រក្សាបាននូវកំណើន ប្រជាធិបតេយ្យ ហើយថ្នាក់ដឹកនាំរបស់យើង បានចូលរួមជាច្រើនកម្មវិធី គ្រប់ព្រឹត្តិការណ៍ធំៗ ដែលបានបង្ហាញពីសុខសុវត្ថិភាព​ និងស្ថេរភាពពេញលិញក្នុងប្រទេស។

គួរម្លឹកដងដែថា តាមរយៈការបង្ហោះសារលើទំព័រ លើហ្វេសប៊ុកផ្លូវការ កាលពីថ្ថៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ស្ថា នទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសារនិយាយវាយតម្លៃខុសរបៀបលើដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨។

ចំណែកឯសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានចាត់ទុកសាររបស់ស្ថានទូតអាមេរិក គឺជាទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ​​​ បានរំលោភបំពានទៅលើបទប្បញ្ញត្តិចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១៕ ដោយ៖ចំណាន

អត្ថបទដែលជាប់ទាក់ទង