Banner-right
Banner-right

ចោទម្ចាស់គណនីហ្វេសប៊ុក «ទោះស្លាប់ក៏ជាខ្មែរ » ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និងបទញុះញង់អោយរើសអើង

(ភ្នំពេញ)៖ លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា លោកព្រះរាជអាជ្ញារង រៀល សុភិន បានសម្រេចចោទប្រកាន់លោក ម៉ៃ ហុងស្រៀង ពីបទញុះញង់អោយប្រព្រឹត្តបទឧក្ងិដ្ឋជាអាទ៍និងបទញុះញង់អោយមានការរើសអើង ។អ្នកនាំពាក្យបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី ០២សីហា សំណុំរឿងក្ដីនេះនឹងបញ្ជូនអោយចៅក្រមស៉ើបសួរសម្រេចតាមនីតិវិធី ។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ « ស្លាប់ក៏ជាខ្មែរ » ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក.ទោះស្លាប់ក៏ជាខ្មែរ សមត្តកិច្ចបានធ្វើឡើងបន្ទាប់ពីដឹងថា ជនសង្ស័យទើបវិលមកពីប្រទេសថៃ ដែលខំគេចខ្លួនមួយរយៈនោះ ។

ស្ត្រីម្នាក់ដែលបានអះអាងថា ជាភរិយាម្ចាស់គណនីហ្វេសប៊ុក(ទោះស្លាប់ក៏ជាខ្មែរ)នោះ នារសៀលថ្ងៃទី៣១ កក្កដា នេះ បានទៅរង់ចាំសួរសុខទុក្ខប្តី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយបានបង្ហើបឲ្យដឹងថា ប្តីអ្នកស្រីឈ្មោះ ម៉ៃ ហុងស្រៀង អាយុ៤០ឆ្នាំ ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្រុងព្រះសីហនុ ។ ស្ត្រីជាភរិយាបន្តថា អ្នកស្រី និងស្វាមីមានទីលំនៅខេត្តព្រះសីហនុ ប៉ុន្តែកាលពីព្រឹកម៉ិញនេះ (ថ្ងៃទី៣១ កក្កដា)គាត់ទទួលបានព័ត៌មានពីមេធាវីប្រាប់ថា ប្តីគាត់ត្រូវបានសមត្តកិច្ចចាប់ខ្លួននៅភ្នំពេញ ខណៈពេលកំពុងវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ពាក់ព័ន្ធរឿងរ៉ាវបង្ហោះព័ត៌មានកាត់តរូបភាព ជេរប្រមាថ ថ្នាក់ដឹកនាំប្រទេស ។

ប្តីអ្នកស្រីបានភៀសខ្លួនទៅរស់នៅប្រទេសថៃច្រើនខែហើយ ដោយសារតែការបង្ហោះហ្វេសប៊ុកវាយប្រហារធ្វើឲ្យប៉ះពាល់ដល់ប្រមុខរាជរដ្ឋាភិបាល តាមរយៈផេក.ទោះស្លាប់ក៏ជាខ្មែរ. ។ គាត់ជាភរិយាបានប្រាប់ប្តីជាញឹកញាប់ដែរ ឲ្យផ្អាកឬបន្ថយដៃទៅដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារ ប៉ុន្តែប្តីអ្នកស្រីមិនព្រម និងរិតតែបន្តសកម្មភាពសូម្បីរត់ទៅដល់ប្រទេសថៃក៏គាត់នៅតែបង្ហោះ ។ បើតាមការបង្ហើបឲ្យដឹងជនសង្ស័យឈ្មោះ ម៉ៃ ហុងសៀង ដែលបានវិលចូលមកកម្ពុជាវិញនេះ ក្នុងគោលបំណងជួបជុំជាមួយក្រុម បក្ខពួក ដើម្បីរៀបចំផែនការបង្កភាពចលាចលដល់សន្តិសុខសង្គម ៕ ដោយ៖ Leak

អត្ថបទដែលជាប់ទាក់ទង