Banner-right
Banner-right

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖​ អគារសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពងឆ្នាំងត្រូវបានសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការហេីយ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម (Mr. Vlastimil TESAR ) ជាភារៈធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកមែនហ្វ្រិត ស្តាអាប នាយកបេសកកម្មអង្គការ ការីតាស់ឆែក និងគណៈអធិបតី ភ្ញៀវកិត្តិយសជាតិអន្តរជាតិសមាជិកសមាជិកាបុគ្គលិកមន្ទីរសុខាភិបាល និងប្រជាពលរដ្ឋជាច្រើននាក់អញ្ជើញចូលរួមផងដែរ។

ពិធីនេះធ្វេីឡេីងនៅថ្ងៃទី១ សីហា ២០១៩ម្សិលមិញនៅក្នុងបរិវេណមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានមានប្រសាសន៍ថា គម្រោងនេះបានធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាពមាតា និងទារកគឺមានសារៈសំខាន់ណាស់ប្រជាពលរដ្ឋនឹងទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់និងមានសុវត្ថិភាពនិងមានការពេញចិត្តដោយមានបរិស្ថានការងារល្អ ជួយពង្រីកកន្លែងដើម្បីផ្ដល់សេវាជាពិសេសទាក់ទងនឹងការគ្រប់គ្រងការចម្លងរោគអនាម័យ ទឹកស្អាតនិងការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តជាដើម ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រយ៉ាងខ្លាំងក្លាកន្លងមក ហើយលោកសង្ឃឹមថានឹងបន្តសម្រេចនូវលទ្ធផលដ៏ល្អបំផុតនៃគម្រោងជាបន្តទៀត តាំងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងបុគ្គលិកមន្ត្រីរាជការ សូមថ្លែងអំណរគុណជាពិសេសដល់ម្ចាស់ជំនួយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សាធារណរដ្ឋឆែក អង្គការការីតាស់ សាធារណរដ្ឋឆែកនិងអង្គការការីតាស កម្ពុជាសម្រាប់ការគាំទ្រនូវគម្រោងដ៏ថ្លៃថ្លានេះ។

អភិបាលខេត្តកំពង់ឆ្នាំង លោកឈួ ចន្ទ័ឌឿន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋនិងប្រជាជនឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក ដែលបានផ្ដល់ជំនួយឧបត្ថម្ភដល់គម្រោងសាងសង់និងបំពាក់បរិក្ខាពេទ្យ ដល់មន្ទីរសម្ភពនិងរោគស្ត្រីនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយអនុវត្តគម្រោង ដោយអង្គការការីតាសកម្ពុជា ហើយបានចំណាយនូវថវិកាដ៏សន្ធឹកសន្ធាប់នេះ ពិតជាមានការរីករាយបំផុត ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវអគារសម្ភព និងរោគស្ត្រីនៅមន្ទីរពេទ្យខេត្ត ដែលបានកែលម្អ និងបំពាក់នូវបរិក្ខារថ្មីៗក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តកំពង់ឆ្នាំង និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មី សម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងនូវការថែទាំសុខសភាព មាតាទារក កុមារនេះដោយក្តីរីករាយយ៉ាងក្រៃលែង។

សូមបញ្ជាក់ផងដែរថា អគាសម្ភពនិងរោគស្ត្រីខាងលេីនេះត្រូវបានធ្វេីការកែលម្អនិងបំពាក់គ្រឿបរិក្ខារថ្មីៗបន្ថែមក្រោមការឩបត្ថម្ភថវិការពីាធារណះរដ្ឋឆែកតាមរយះទីភ្នាក់ងារអភិវឌ្ឍន៍ឆែកនិងអនុវត្តន៍គម្រោងដោយអង្គការការីតាស់សាធារណះឆែកជាមួយការីតាដ់កម្ពុជាដោយចាប់ផ្តេីមធ្វេីការជួសជុលចាបពីថ្ងៃទី២៨ធ្នូ២០១៨និងបញ្ចប់ជាស្ថាពនៅថ្ងៃទី៣០មិថុនា២០១៩លេីអាគាទំហ៊ុ៣៨ម៉ែត្រគុណនិង២៣ម៉ែត្រដែលមានចំនួន១៧បន្ទុបនិងបន្ទប់អនាមយ័ចំនួន២ និងគ្រឿងបំពាក់សម្ភារះបរិក្ខារចំនួន១៦មុខព្រមទាំងបានបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាលចំនួន១៥នាក់នៅលេីគម្រោងទាំងអស់ដែលបានចំណាយថវិការសរុបចំនួន១៥០.៨០២ដុល្លាអាមេរិចផងដែរ ៕ ដោយសុក្ខារិន

អត្ថបទដែលជាប់ទាក់ទង