Banner-right
Banner-right

មន្រ្ដីជំនាញមន្ទីរកសិកម្ម និងក្រុមការងារគ្រោះមហន្តរាយ ចុះពិនិត្យផលប៉ះពាល់គ្រោះរាំងស្ងួត

(ពោធិ៍សាត់)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់មលោក ឡាយពិសិដ្ឋ អមដំណើរដោយមន្រ្តីនៃមន្ទីកសិកម្មខេត្ត និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត សហការចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយគ្រោះរាំងស្ងួត តាមបណ្ដាភូមិឃុំស្រុកនានា នៃខេត្តពោធិ៍សាត់ ។

បេីយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលសហការចុះពិនិត្យជាក់ស្ដែងប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា នូវតាមបណ្ដាភូមិឃុំនានា នៃស្រុកកណ្ដៀង ស្រុកបាកាន និងស្រុកតាលោសែនជ័យ ប្រជាកសិករការចាប់ព្រួសគ្រាប់ស្រូវស្ងួតតាំងពីដើមខែឧសភារហូតដល់ចុងខែកក្កដា ឆ្នាំ២០១៩ នេះ លើផ្ទៃប្រមាណជា ១១០ ៦៤៩ ហិកតា ស្មើនឹង៩៣,៦៤% នៃផែនការឆ្នាំនេះ ចំពោះទឹកភ្លៀងចាប់ផ្ដើមធ្លាក់ក្នុងខែឧសភា មកដល់ខែមិថុនា ឆ្នាំ២០១៩ ជាមធ្យម ដោយរាយប៉ាយស្ទើរគ្រាប់តំបន់ទូរទាំងខេត្តពោធិ៍សាត់ លុះដល់ខែកក្កដា ឆ្នាំ២០១៩ ភ្លៀងធ្លាក់តិចតួចមិនរាយប៉ាយដូចខាងខាងលើនោះទេ ធ្វើឲ្យប្រឈមការប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។

របាយការណ៍ខាងលេីបន្តថា ជាពិសេសនៅឃុំតាលោ ស្រុកតាលោសែនជ័យ និងឃុំរំលេច ឃុំស្វាយដូនកែវ ឃុំមេទឹក និងឃុំអូរតាប៉ោង នៃស្រុកបាកាន ខេត្តពោធិ៍សាត់ រងការប៉ះពាល់ខូចខាតដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងជាងគេ ដល់ដំណាំស្រូវឈានទៅរកការងាប់ទាំងស្រុង លើផ្ទៃដីជាច្រើនហិកតាដូច្នេះ រយៈពេល៦ទៅ៧ថ្ងៃទៀតបើមេឃនៅតែមិនមានភ្លៀងធ្លាក់ ដំណាំស្រូវរងការខូចខាតទាំងស្រុងជាណ្ដើរៗ ។

របាយការណ៍ដដែលបន្តទៀតថា ដូច្នេះមន្ទីរជំនាញបានមើលឃើញ និងព្រៀងទុក អាចបង្វែងាកមករកការធ្វើស្រែដំណាំស្រូវប្រភេទប្រដេញទឹកវិញ ដោយខាងមន្ទីរបានត្រៀមគ្រាប់ស្រូវពូជមួយចំនួនផងដែរ បើទោះជាយ៉ាងណាមន្ទីរនៅតែបន្តចុះពិនិត្យជាក់ស្ដែងជានិច្ច និងបានត្រៀមលក្ខណៈផ្សេងៗផងដែរ ដើម្បីជួយទប់ទល់សម្រួលដល់ប្រជាកសិករ ដោយប្រើគ្រប់មធ្យោបាយ ៕ ដោយ៖ សុក្ខារិន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz