Banner-right
Banner-right

សុខភាព​របស់លោក​អ្នក​នឹង​ល្អប្រសើរ​ប្រសិនបើ​បានរួម​ភេទ​ញឹកញាប់​

​តើ​អ្វីខ្លះ​ទៅជា​ផលប្រយោជន៍​ដែល​បានមកពី​ភាពស្រណុកសុខស្រួល​នៃ​ការ​រួមភេទ​? ដំបូង​បំផុត​វា​ជួយ​បំបាត់​ស្ត្រេ​ស​។ ​អ្នក​អាចធ្វើ​ការកត់សម្គាល់​ដោយ​ខ្លួនឯងបាន​ហើយ​ថា នៅក្រោយពេល​រួមភេទ​ហើយ​ម្តងៗ​លោកអ្នក​តែងតែមាន​អារម្មណ៍​ធូរស្រាល​ប៉ុនណា​នោះ​។ បន្ទាប់មកទៀត​ការរួម​ភេទ​ធ្វើ​ឲ្យ​លោកអ្នក​គេង​លង់លក់​ក្នុង​ដំណេក​បាន​យ៉ាង​ងាយស្រួល​។ ជាមួយគ្នានេះ​វា​ក៏​ជួយ​បង្កើន​អ័​ម៉ូ​ន​អេ​ស្ត្រូ ជែ​ន​ផងដែរ​ប្រសិនបើ​អ្នក​បានរួម​ភេទ​ដ៏​ស្រណុក​សុខ​ស្រួល​ហើយ​នោះ​។ ការ​ឈានដល់​ចំណុចកំពូល នៃ​ការ​រួមភេទ​ក៏បាន​ជួយ​ឲ្យ​ស្បែ​កមុខ​យើង​ស្រស់ថ្លា​ជានិច្ច​។​

​បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​ថា​តើ​ក្រោយពី​ការរួម​ភេទ​អាចធ្វើ​ឲ្យ​ស្បែក​ទៅជា​ភ្លឺ​ថ្លា​ដូចម្តេច​នោះពេលនេះ​អ្នកនឹង​ដឹង​ការពិតហើយ​។​ ក្នុងពេល​រួមភេទ​មានការ​កើនឡើង​របស់​លំហូរ​ឈាម​ក្នុង​រាងកាយ មានន័យថា​វា​នឹងមាន​កោសិកា​គ្រាប់​ឈាម កាន់តែ​កើនឡើង​ដែល​នាំ​អុកស៊ីហ្សែន​ចូលទៅ​តំបន់​ផ្ទៃ​រង្វង់​មុខ​របស់​យើង​។ នៅពេល​សរសៃឈាម​ចាប់ផ្តើម​រីក​ធំ​អ្នកនឹង​ទទួលបាន​ស្បែក​មុខ​ដែល​មើលទៅ​មាន​ពណ៌​ក្រ​ហាម​ព្រឿង​ហើយក៏​បង្កើន​ចំនួន​អុ​ស៊ី​ហ្សែ​ន​ដើម្បី​ភ្ញោ​ច​ការផលិត​កូ​ឡា​ជែ​ន​ថែម​ទៀតផង​។ ពេលនោះ​ស្បែ​កមុខ​លោកអ្នក​នឹង​លែង​ជ្រីវជ្រួញ​ទៀតហើយ​៕​

អត្ថបទដែលជាប់ទាក់ទង