Banner-right
Banner-right

Song Hye Kyo និង Yang Mi ទោះបែកបាក់គ្រួសារនៅតែស្អាតដូចដើម

(កម្សាន្ត)៖ តារាទាំងពីរដួង ដែលមានប្រជាប្រិយភាពខ្លាំងប្រចាំប្រទេសកូរ៉េ និងប្រទេសចិន Song Hye Kyo និង Yang Mi ដែលបានផ្ទុះព័ត៌មានរឿងលែងលះក្រោយ​អាពាហ៍ពិពាហ៍ ជាមួយតារាដូចគ្នារួចមក អ្នកគាំទ្រក៏ដូចជាប្រិយមិត្តដែលតែងតែតាមដានពីជីវិត និងការងារសិល្បៈរបស់តារាទាំងពីរដួងនេះ គឺក្រោយលែងលះកាន់តែមានទីផ្សារខ្លាំងជាងមុនទៅទៀត ឯសម្រល់វិញកាន់តែស្អាត និងសិចស៊ីជាងមុនទៀត។

តារាទាំងពីរនេះ ក៏បានបង្ហាញ​ជាស្មារតី​​រឹង​មាំ​ប្រឈម​នឹង​​រឿងប្រាកដ​ជា​ជៀស​មិន​ផុត​ពី​ការ​ធ្លាក់​ទឹក​ចិត្ត ស្គម​ស្គាំង​រីងរៃ​ឡើយ ដែលជាស្ដ្រីរឹងមាំ គឺ​បែង​ចែក​រឿង​ឯកជន និង​ការងារ​បាន​យ៉ាង​ដាច់​ស្រឡះ បើទោះបីលែងលះចាប់ផ្ដើមជីវិតជាថ្មី ក៏មិនមែន​អ្វី​ៗ​ដល់​ទី​បញ្ចប់​នោះ​ដែរ គឺ​អ្វី​ៗ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត៕

ដោយ៖ ភាព

អត្ថបទដែលជាប់ទាក់ទង