Banner-right
Banner-right

​រួមភេទ​ច្រើន​លើស​កំណត់​ធ្វើ​ឲ្យ​សុខភាព​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ខ្លាំង​

(ភ្នំពេញ)៖ ​ការ​ឈានដល់​ចំណុចកំពូល​នៅក្នុង​កា​រួមភេទ​គឺ​ផ្តល់​ផលប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​យើង​ទាំ​អស់​គ្នា ប៉ុន្តែ​ការរួម​ភេទ​ញឹកញាប់​ពេក​ក៏​ធ្វើ​ឲ្យ​សុខភាព​ជួប​គ្រោះថ្នាក់​ខ្លាំង​ណាស់ដែរ​។​

​ខាងក្រោម​នេះ​គឺជា​ផលវិបាក​ដែល​បានមកពី​ការរួម​ភេទ​លើស​កំណត់​៖

១-​ធ្វើ​ឲ្យ​ប្រព​ន្ធ័​រាងកាយ​របស់លោក​អ្នក​ធ្លាក់ចុះ ដោយ​ធ្វើ​ឲ្យ​លោកអ្នក​ងាយ​ឆ្លង​ជម្ងឺ​ផ្សេងៗ​បាន​យ៉ាង ងាយ​។​ប្រសិនជា​ធ្ងន់ធ្ងរ ត្រចៀក​លោកអ្នក​អាច​នឹង​ថ្លង់ ឈឺចង្កេះ ទន់​ជើង បាត់​ការចងចាំ​ជាដើម​។​

២-​ប្រដាប់ភេទ​លោកអ្នក​អាច​ចុះខ្សោយ​ដោយ​មិនអាច​ដំណើរការបាន​រឹងមាំ​ដូច​មុន​ទេ​នៅពេលដែល លោកអ្នក​រួមភេទ​ច្រើន​ខ្លាំងពេក​ដោយ​មិនចេះ​គិត​។​ដូច្នេះ​សូមមេត្តា​ប្រុង​ប្រ​យ​ត្ន័​ផង​មុននឹង​បំបោល​។​

៣-​នៅពេល​ដែលមាន​ការរួម​ភេទ​ច្រើន​ធ្វើ​ឲ្យ​ការពេញចិត្ត​របស់លោក​អ្នកធ្លាក់​ចុះ​ម្តង​បន្តិចៗ ថែម ទាំង​អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ខ្លាំង ធុញថប់ នឿយណាយ​រួច​ក៏​លែង​ចង់​រួមភេទ​តែម្តង​ក៏សឹងមាន​។​

​ដូចនេះ លោកអ្នក​គួរតែ​ប្រុង​ប្រ​យ​ត្ន័​ឲ្យ​បាន​ខ្ពស់​ក្នុងការ​រួមភេទ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព របស់​យើង​៕​

អត្ថបទដែលជាប់ទាក់ទង