Banner-right
Banner-right

ពេលនេះប្អូនស្រី ចាន់ឡា មិនបង្អង់យូរទេ គឺបានកែសម្ផស្សហើយ

(កម្សាន្ត)៖ កាលពីថ្មីៗនេះ ក្រោយពីផ្ទុះព័ត៌មានដ៏កក្រើកពេញបណ្ដាញសង្គមពីបេក្ខនារី X Factor Cambodia ចាន់ ឡា ស្រាប់តែពេលនេះប្អូនស្រី បានជួបនឹងថៅកែស្រីហាងកែសម្ផស្សមួយកន្លែង នៅរសៀលថ្ងៃទី ០៦ ខែសីហានេះ ភ្លាមៗគឺមិនបង្អង់យូរនោះទេ គឺចាប់ផ្ដើមកែសម្ផស្បហើយ ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ០៥ ខែសីហាឆ្នាំ ២០១៩ ហាងកែសម្ភស្សមួយកន្លែង បានប្រកាសស្វែងរកប្អូនស្រី ដែលជាបេក្ខជន X Factor Cambodia បេក្ខនារី ចាន់ ឡា ដោយប្រកាសកែសម្ភស្សជូនប្អូនដោយឥតគិតថ្លៃគ្រប់សេវាកម្មទាំងអស់ ដេីម្បីឲ្យប្អូនមានភាពជឿជាក់ និងមានសម្រស់កាន់តែស្អាតរួមផ្សំជាមួយ នឹងសម្លេងល្អ ពីរោះពីធម្មជាតិរបស់ប្អូនក្នុងការប្រលងចំរៀង។ ក្រោយពីមាន​មតិ​រិះគន់ដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់ ​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ៕

ដោយ៖ ភាព

 

 

 

អត្ថបទដែលជាប់ទាក់ទង