ជីវិតអាពាហ៍ពិពាហ៍របស់កំពូលតារាភាពយន្តកូរ៉េខាងត្បូង២រូបបានបញ្ចប់ហើយ

(បរទេស)៖ ជីវិតងាពាហ៍ពិពាហ៍របស់កំពូលតារាភាពយន្តកូរ៉េខាងត្បូងលោកសុង ជុងគី និងនាងហុង ហ៊ីក្យូ ត្រូវបាន បិទបញ្ចប់កាលពីថ្ងៃចន្ទ័ដើមសប្តាហ៍នេះ នៅពេលដែលតុលាការបានចេញសាលក្រមជាផ្លូវការឲ្យគូស្វាម៉ី ភរិយាទាំង២នេះលែងលះគ្នារួចមក។

តុលាការគ្រួសារនៅក្នុងទីក្រុងសេអ៊ូលបានប្រកាសថា សវនាការត្រូវបានធ្វើដោយសម្ងាត់ហើយមានតែមេធាវីតំណាងឲ្យអ្នកទាំង២ប៉ុណ្ណោះទើបមានសិទ្ធចូលស្តាប់។

ដំណើរការសវនាការបានធ្វើឡើងតែក្នុងរយៈពេល២៥ថ្ងៃប៉ុណ្ណោះក្រោយពីលោកសុង ជុងគី បានដាក់ពាក្យសុំលែងលះពីប្រពន្ធដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ដែលទើបមានអាយុកាលត្រឹមតែ២០ខែត្រូវបានបិទបញ្ចប់៕ ដោយ៖ សហការី់

កែសម្រួល៖ យុទ្ធ