Banner-right
Banner-right

តារាសម្តែងនាងJang Na-ra និងលោកKim Nam-gil បដិសេធ៍ពាក្យចចាមអារាមថានឹងរៀបការជាមួយគ្នា

(បរទេស)៖ តារាសម្តែងស្រីកូរ៉េខាងត្បូងនាងJang Na-ra និងលោកKim Nam-gil បានចេញមកបដិសេធន៍ពាក្យចចាអារ៉ាមថាអ្នកទាំង២នឹងចូលរោងការជាមួយគ្នានៅក្នុងខែវិច្ឆិកាខាងមុខនេះ។ នាងJangបាននិយាយនៅក្នុងអ៊ីនស្តាក្រាមថា នាងដូចជាមានអារម្មណ៍ធុញថប់ជាមួយនឹងដំណឹងបែបនេះណាស់។

Jang ដែលមានវយ័៣០ឆ្នាំបានសរសេរថាពាក្យចចាមអារ៉ាមបែបនេះគ្មានអ្វីដែលត្រូវពន្យល់ឬយកចិត្តទុកដាក់នោះទេហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ធុញថប់ណាស់។ ទំនងជាមានអ្នកណាប្រឌិតរឿងនេះឡើងនៅពេលយប់ លុះព្រលឹមឡើងគេក៏ផ្សព្វផ្សាយដំណឹងប្រឌឹតនេះរួចពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់ក៏រីកសាយភាយតែម្តង។

នាង Jang Na-ra និយាយទៀតថា៖ ខ្ញុំចេះតែបារម្ភថារឿងបែបនេះនឹងកើតឡើងជាថ្មី ទៀត។ខ្ញុំចង់បញ្ជាក់ថា ទេ …ខ្ញុំមិនដែលបានជួបគាត់ម្តងណាទេ ទោះជួបជាបុគ្គលក៏ដោយ ហើយក៏មិនដែលមានទំនាក់ទំនងជាមួយគាត់ម្តងណាទាល់តែសោះ៕ ដោយ៖ សហការី

កែសម្រួល៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង