Banner-right
Banner-right

ដំណាំ ល្ពៅ ឪឡឹក និងឆៃថាវ អាចជួយលើកកំពស់ជីវភាពកសិករក្នុងឃុំកំពាន់ រឹតតែប្រសើរឡើង

(ត្បូងឃ្មុំ)៖ កសិករភូមិលោ ឃុំពាន់ បាននាំគ្នាងាកមកដាំដំណាំ ល្ពៅ ឪឡឹក និង ឆៃថាវ វិញម្តងព្រោះ ដំណាំទាំងនេះ ងាយដាំ មិនត្រូវការដីដែលជាំទឹកនិងដីដែលស្ងួតខ្លាំងពេកទេ តែវាត្រូវការដីដែលមានជាតិមមោកច្រើននៅពេលដាំដុះ ដូច្នេះ ដំណាំទាំងនេះ ងាយដាំ វាឲ្យផលល្អ និងមានទីផ្សារ លក់ច្បាស់លាស់ទៀតផង ។ នៅព្រឹកថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម លោកមេឃុំកំពាន់ លោកប្រធានការិយាកសិកម្មស្រុកមេមត់ និងមន្ត្រីជំនាញ បានចុះពិនិត្យការដាំ ដុះដំណាំរបស់កសិករ ។

លោក តាក់ ណោ ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា គាត់បានដាំដំណាំបន្លែ លើផ្ទៃដី ២០ហិកតា និងប្រើប្រាស់កម្លាំងពលកម្ម ១២នាក់ រួមមានដំណាំឆៃថាវ ឪឡឹក ល្ពៅ ដោយធ្វើការដាំវិលជុំ ម្តង ៤ហិកតា(ដំណាំឆៃថាវ) ដោយប្រើប្រព័ន្ធទុយោសាច ។

លោក ពូ តាក់ ណោ បានរៀបរាប់ទៀតថា ដាំ ដំណាំឆៃថាវ មានអាយុកាល 50 ថ្ងៃ ចំណាយថ្លៃដើមផលិតប្រមាណ ១ ០០០ ដុល្លារ/ហិកតា/វដ្ត ហើយទទួលទិន្នផលប្រមាណ ៣០តោន/ហិកតា លក់បានប្រមាណ ២ ៥០០ដុល្លារ/ហិកតា។
លោកបានបញ្ជាក់ទៀតថា ទន្ទឹមនេះ ក្នុងផលិតកម្មបន្លែនេះ គាត់ជួបបញ្ហាប្រឈមដូចជា ពពួក សត្វល្អិត(ទាគូ ដង្កូវស៊ីស្លឹក) ប្រភពទឹកនៅរដូវប្រាំង និងប្រព័ន្ធស្រោចស្រពចំណាយខ្ពស់ ។

នៅខណៈនោះដែរ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ សំណេះ សំណាលនិងពិនិត្យជាក់ស្ដែង និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពផលិតរបស់ពូ តាក់ ណោ ដែលអាចដំណើរការផលិតក្នុងទំហំដីយ៉ាងធំបែបនេះ និងបានសំណូមពររក្សាការធ្វើផែនការដាំដុះដែលឆ្លើយតបតម្រូវការទីផ្សារនិងយកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់សំបកវេចខ្ចប់ជីនិងថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ធានាដល់សុវត្ថិភាពខ្លួនឯងផង សម្រាប់អ្នកបរិភោគផង និងបរិស្ថានផងដែរ ៕ដោយ៖សាន វិឡែម (កែសម្រួលដោយ៖LK)

អត្ថបទដែលជាប់ទាក់ទង