Banner-right
Banner-right

សត្វស្លាបដ៏កម្រមួយក្បាល បានហើរមកទំលើខ្សែភ្លើង បណ្ដាលឲ្យឆក់ងាប់ភ្លាមៗ

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សត្វស្លាមដ៏ធំមួយ ដែលជាប្រភេទ បក្សីកម្រឈ្មោះ កេងកង បានងាប់ដោយសារហើរមកទំលើខ្សែភ្លើង រួចបណ្ដាលឆក់ធ្លាក់ចុះមកក្រោមភ្លាមៗ ដែលស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៏នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមាន មនុស្សម្នាជាច្រើន រស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបាននាំគ្នាចោមរោមមើល សត្វបក្សី ដ៏កម្រ ស្ទើរតែផុត ពូជ ឈ្មោះថា សត្វ កេងកង ងាប់ គួរឲ្យសោកស្តាយបំផុត ។

បើតាមប្រជាណលរដ្ឋដែលឃើញហេតុការនោះបានឲ្យដឹងថា ដំបូងគេឃើញសត្វកេងកងនេះបានហើរ មកក្នុងភូមិ តែមិនដឹងថា ហើរ មកពីតំបន់ណានោះទេ ក្រោយមក សត្វ បក្សី កេងកងនេះ បាន ហើរទំនិងខ្សែភ្លើងមេ បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់ចុះក្រោម រួចមួយសន្ទុះក្រោយក៏ងាប់តែម្ដង ទើបប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ព្រោះគិតថានេះជាសត្វដ៏កម្របានឃើញ និងចង់ឲ្យមានការសង្គ្រោះ ។

ទោះជាយ៉ាងណា សត្វបក្សីដ៏ធំនេះបានងាប់បាត់ទៅហើយ ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ បានយកសពសត្វបក្សីខាងលើនេះទៅរក្សាទុក ដើម្បីធ្វើការទាក់ទង និងប្រគល់ឲ្យខាងអភិរក្សសត្វមកទទួលយកចាត់ចែងបន្ត។មហាជនសម្តែងការសោកស្តាយចំពោះការងាប់ សត្វបក្សី ដ៏កម្រមួយនេះ ដែលអ្នកខ្លះ សឹងតែមិនដែលឃើញនិងស្គាល់ឡើយ ៕ ដោយ៖Micheal

អត្ថបទដែលជាប់ទាក់ទង