Banner-right
Banner-right

« តើពួកគាត់ ធ្វើបែបនេះដើម្បីអ្វី? »

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ នៅក្នុងបណ្តាញសង្គមចែកចាយ ហ្វេសប៊ុក កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេចែករំលែកតៗ គ្នានូវរូបភាព ក្មេងប្រុស២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធម៌។

នៅពីក្រោយហេតុការណ៍ ស្លាប់របស់ក្មេងប្រុសពីរនាក់ខាងលើនេះ ត្រូវបានចែករំលែកយ៉ាងច្រើន ព្រោះតែក្មេងប្រុសម្នាក់ ក្នុងចំណោមពួកគេទាំង២ បានប្តូរប្រូហ្វាល់ «PROFILE» នៅក្នុងគណនេយ្យអាខោនហ្វេសប៊ុករបស់ខ្លួន ដោយដាក់ថា៖ RIP since 8.8.2019 មិនដឹងថាតាមអារម្មណ៍ ឬក៏ជាការលេងសើចនោះទេ។

ហេតុការណ៍ដ៏អាក្រក់ ក៏បានកើតឡើងមួយថ្ងៃ  បន្ទាប់ពីការប្តូរប្រូហ្វាល់របស់គេ គឺគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបណ្តាលអោក្មេង ប្រុស២នាក់ស្លាប់ ហើយក្នុងចំណោមពួកគេ២នាក់នោះមានម្នាក់ ជាអ្នកប្តូរប្រូហ្វាល់នោះឯង ដែលមានឈ្មោះថា៖ Fai Chi Ming ស្លាប់នៅថ្ងៃទី 9ខែ សីហា ឆ្នាំ២០១៩ (9.8.2019) ។

យោងតាមសម្តីចាស់ៗតែងនិយាយតៗគ្នាថា៖ កូនចូរកូនកុំប្រមាថជីវិតខ្លួនឯងអោយសោះ ព្រោះការប្រមាថនេះ គ្មានព្រះណាមកប្រោសកូនទេ!

ផុតថ្ងៃកើតហេតុមួយថ្ងៃ ឈាងចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ គេស្រាប់តែប្រទះឃើញចំនួន យុវវ័យនៅក្នុងបណ្តាញសង្គមចែកចាយ ហ្វេសប៊ុក ចាប់ផ្តើម ប្តូររូបប្រូហ្វាល់របស់ខ្លួនតាមគ្នា
ដោយម្តងនេះ គឺភាគច្រើនសុទ្ធតែជាមនុស្សស្រី ហើយគ្មានអ្នកយល់ថា ពួកគាត់ធ្វើនេះដើម្បីចង់ល្បី ឬដើម្បីអ្វីនោះទេ៕
ដោយ៖ រដ្ឋ រង្សី  រូបភាព៖ ហ្វេសប៊ុក

អត្ថបទដែលជាប់ទាក់ទង