Banner-right
Banner-right

រួមភេទ​ហើយ​ភ័យខ្លាច​មានកូន​តើ​ត្រូវធ្វើ​យ៉ាងណា​?

(​សុខភាព​)៖ ភាព​ពេញនិយម ក្នុងការ​រួមភេទ មុន​រៀបការ របស់​យុវវ័យ​ជំនាន់​ថ្មី ក្នុងសម័យ​សំភារៈ​និយម បានក្លាយ​ទៅជា​រឿង​ធម្មតា​ទៅហើយ​ក្រោយពេល​វប្បធម៌​បរទេស​បាន​ជ្រាបចូល​យ៉ាង​គគ្រឹក​គ​គ្រែង​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ មាន​យុវវ័យ មួយចំនួន កំពុង​តែមាន កង្វល់​ក្នុង​ចិត្ត ពី​បញ្ហា រួមភេទ ជាមួយគ្នា​ហើយ ខ្លាច មានកូន ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​។ មនុស្ស​ជាច្រើន បាន​ចោទ​សួរថា តើ​ធ្វើយ៉ាងណា​ប្រសិន បើ​ពួកគេ​រួមភេទ​ជាមួយគ្នា​ដោយ​មិនបាន​ប្រើ​ប្រដាប់​ការពារ ហើយ​កុំអោយ​មានកូន​នោះ​?

​បើតាម​សំដី​របស់​វេជ្ជបណ្ឌិត​ជំនាញ​មួយចំនួន​បានអោយដឹងថា ការរួម​ភេទ​ដែល​មិនអាច អោយ​អ្នក​មានកូន​បាន គឺ​ត្រូវ​ប្រព្រឹត្តិ​ការរួម​ភេទ​នោះ​ក្នុងកំឡុងពេល​៩​ថ្ងៃ មុន​ស្ត្រី​មក​រដូវ និង​រួមភេទ ក្នុងកំឡុងពេល​៤​ថ្ងៃ ក្រោយមក​រដូវ​។ ប៉ុន្តែ​អ្វីដែល​គ្រូពេទ្យ​ជំនាញ​ទាំង​នោះបាន​បន្ថែម គឺ​ការអនុវត្តន៍​វិធីសាស្ត្រ មួយ​នេះ​មិនអាច​ទទួលបាន​ជោគជ័យ ១០០%​នោះទេ ដោយ​ពួកគាត់​បាន​ណែនាំ​អោយប្រើ​ប្រាស់​ថ្នាំ​ពន្យា កំណើត OK វិញ ទើប​អាច​ធានាបាន ១០០% ថា​មិន​មានកូន​។ អ្វីដែល​ពិសេស​ជាង​នេះ​ពេលដែល អ្នក​រួមភេទ​ដោយ​ភ្លេច​លេបថ្នាំ​ពន្យា​កំណើត OK សូម​ធ្វើការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត ៧២​ម៉ោង ទោះបី​លេប មុន រឺ​ក្រោយពេល​រួមភេទ ក៍ដោយ​គឺមាន​ប្រសិទ្ធិ​ភាពដូចគ្នា​។ ក្រៅពី​វិធីសាស្ត្រ ទាំង​២​ខាងលើ គឺ​នៅមាន​វិធីសាស្ត្រ មួយទៀត​ដែល​គេ និយម​ប្រើ​បំផុត​នោះ គឺ​ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ ដែល​វា​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ចំពោះ​អ្នក​ដែលមាន​ដៃគូ​ច្រើន​ព្រោះថា ការពារ​មិនអោយ​ឆ្លង​រោគ​បាន​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz