Banner-right
Banner-right

Dome Pakornlam បានជូនកាដូរថយន្តស៊េរីទំនើបថ្មីសន្លាងដល់ភរិយា ក្នុងពិធីភ្ជាប់ពាក្យ

(កម្សាន្ត)៖ តារាសម្តែងថៃដ៏មានប្រជាប្រិយភាព Dome Pakornlam និងភរិយា Metal Sukkhao បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយលោកបានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ លាភាពនៅលីវកាលពីពេលថ្មីៗនេះ។

នៅក្នុងកម្មវិធីដ៏អធិកអធមនេះដែល តារាប្រុសរូបនេះនិងអនាគតភរិយា បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់សង្ហា ជាមួយនឹងឈុតរៀបការបែបប្រពៃណី បំពាក់ចិញ្ចៀនយ៉ាងពោរពេញដោយស្នាមញញឹម ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ហើយលោកក៏បានជូនជាមួយនឹងកាដូរថយន្តស៊េរី ទំនើបថ្មីសន្លាង តម្លៃថ្លៃមិនធម្មតា ទុកជូនភរិយាជាទីស្រលាញ់នៅក្នុងថ្ងៃដ៏ពិសេសនេះរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសតែម្តង។ ដោយក្នុងពិធីនោះក៏មានការជូនពរពីអ្នកគាំទ្រផងដែរ៕

កែសម្រួល៖ HSP

 

អត្ថបទដែលជាប់ទាក់ទង