បញ្ចប់ការប្រកួត Manchester City យកឈ្នះ West Ham United ៥-០

(កីឡា)៖ កាលពីយប់មិញ ការប្រកួតពានរង្វាន់ Premier League រដូវកាល ២០១៩-២០២០ កំពុងចាប់ផ្ដើមការប្រកួតសប្ដាហ៍ទី១ នៅក្នុងសប្ដាហ៍នេះ ដោយក្រុមទាំង ២០ នឹងត្រូវប្រកួតប្រជែងគ្នាស្វែងរក ៣ពិន្ទុរៀងៗខ្លួន។

ជាលទ្ធផលក្នុងការប្រកួតនោះដែរ ក្រុម Manchester City បានឈ្នះ ក្រុម West Ham United ក្នុងលទ្ធផល ៥-០។ដែល៥គ្រាប់របស់ Man City រកបានដោយកីឡាករ Gabriel Jesus និង៤គ្រាប់ទៀត គឺខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling រកបាន Hat-Trick រីឯមួយគ្រាប់ទៀតរកបានដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ពីកីឡាករ Sergio Aguero។គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ Man City កំពុងតែឈរនៅកំពូលតារាង ដោយមាន ៣ពិន្ទុក្នុងដៃ និងគ្រាប់បាល់ចំណេញ ៥គ្រាប់៕

កែសម្រួល៖ HSP