Banner-right
Banner-right

សូមប្រុងប្រយ័ត្ន បើកូនលោកអ្នក មានរោគសញ្ញាជំងឺផ្លូវដង្ហើមប្រភេទនេះ

(សុខភាព)៖ ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេមាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។

ក្នុងនាមជាអាណាព្យាបាលគ្រប់រូប គួរតែយកចិត្តទុកដាក់ចំពោះកូនតូចៗដូចមានរោគសញ្ញាដូចខាងក្រោម៖ 

១- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត

– ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ
– ក្អក
– ហត់ ដង្ហក់
– ពិបាក​ដក​ដង្ហើម
– ទ្រូង​ផឺតផត
– សន្លឹម​ខ្លាំង
– សម្លេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។

២- វិធី​ព្យាបាល​ជំងឺ​រលាក​សាច់សួត

ថ្វី​ត្បិត​ជំងឺ​រលាក​សាច់​សួរ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ បើ​ម៉ាក់​ប៉ា​យក​កូន​មក​ពេទ្យ​ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ជំនួយ​ដង្ហើម​ក្មេង នោះ​អត្រា​​គ្រោះ​ថ្នាក់​កាន់​តែ​តិច។

៣- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត

ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។ បើជួបបញ្ហាដូចបានរៀបរាប់ខាងលើ សូមអាណាព្យាបាល រួសរាន់នាំកូនលោកអ្នកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz