Banner-right
Banner-right

Lampard៖ ការ​សម្រេច​ចិត្ត​លក់ David Luiz ត្រូវតែធ្វើជាដាច់ខាត

(កីឡា)៖ ការ​សម្រេច​ចិត្ត​លក់ David Luiz នៅ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ ​កីឡាករ​គឺ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា​នេះ​អាចមក​ពី​ទំនាក់ទំនង​រវាង​គ្រូ​បង្វឹក​និង​កីឡាករ​ប្រេស៊ីល​ធ្លាក់​ចុះ ប៉ុន្តែ Frank Lampard បដិសេធ។

Lampard បាន​និយាយថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​ត្រូវ​តែ​ព្យាយាម​បង្កើត​ក្រុម​មួយ​ដែល​មាន​លក្ខណៈ​ដូច​ដែល​ខ្ញុំ​ចង់​បាន។

Lampard បានបន្ថែមទៀតថា តាម​ពិត​ទៅ យើង​ជាប់​បម្រាម ដូច្នេះ​ខ្ញុំ​មិន​អាច​ទិញ​កីឡាករ​ចូល​បាន​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ គឺ​ធ្វើការ​ជាមួយ​កីឡាករ​ដែល​យើង​មាន។ យើង​មាន​ខ្សែ​ការពារ​៤​នាក់ ៣​នាក់​​គឺ​ជា​ខ្សែ​ការពារ​អន្តរជាតិ ម្នាក់​ទៀត​ អាយុ​ក្រោម​២១​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​កាល​ពី​ឆ្នាំ​ទៅ។ ហើយលោក​នៅ​ជា​កីឡាករ លោក​ក៏​ធ្លាប់​ស្អប់​បំផុត​នៅ​ពេល​​ត្រូវ​គេ​ប្តូរ​ក្នុង​ម៉ោង​ប្រកួត ហើយ​​ក្នុង​នាម​ជា​កីឡាករ​គឺ​​ត្រូវ​តែ​អាត្មានិយម។ ប៉ុន្តែ​ក្នុង​នាម​ជា​គ្រូ​បង្វឹក លោក​ត្រូវ​គិត​​ដល់​កីឡាករ​២៥​នាក់​ទៀត​ក្នុង​ក្រុម និង បុគ្គលិក​ផ្សេង​ទៀត​របស់​ក្លឹប។ចំពោះ Lampard ប្រសិន​បើ​គ្មាន​កន្លែង​ឲ្យ​ពួកគេ​ឈរ​ជើង គួរ​តែ​លក់​ចេញ ឬ ដាក់​ឲ្យក្លឹប​ផ្សេង​ខ្ចី​ប្រើ ធ្វើ​យ៉ាង​នេះ​នឹង​អាច​ឲ្យ​ពួកគេ​មាន​ឱកាស​ប្រកប​អាជីព​នៅ​ក្លឹប​ផ្សេង​ដែល​ត្រូវការ​ពួកគេ៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz