Banner-right
Banner-right

លោក ហង់ជួន ណារ៉ុន អះអាងថានឹងបង្កើតឲ្យមានបរិញ្ញាប័ត្រតៃក្វាន់ដូ

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានអះអាងថានឹងបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា​។

លោកថ្លែងបែបនេះនាព្រឹកថ្ងៃទី១១សីហាក្នុងពិធីចុះអានុសារណៈយើគយល់គ្នារវាងខេមរសហព័ន្ធតៃ​ក្វាន់ដូWT(World Taekwondo)ជាមួយលោកKim Kyung duk ដែលជាប្រធានសមាគមតេក្វាន់ដូដែលធំជាងគេនៅប្រទេសកូរេ៉ គឺសមាគមGyeonggido (Gyeonggido Taekwondo Association) ។

កិច្ចព្រមព្រៀងដែលមិនកំណត់ពីសុពលភាពនោះធ្វើឡើងដើម្បីពង្រីកវិសាលភាពតេក្វាន់ដូទៅក្នុងពិភពលោក​ ការដោះដូរកីឡាករ កីឡាការិនីគ្នាទៅវិញទៅមកក្នុងការហ្វឹហាត់ ការប្រកួត ការធ្វើសិក្ខាសាលារួមគ្នាអំពីក្បាច់គុន ព្រមទាំងការប្រកួតជាលក្ខណៈអន្តរជាតិរវាងខេមរសហព័ន្ធតេក្វាន់ដូជាមួយសមាគមGyeonggido ។

លោកហង់ជួន ណារ៉ុនបន្តថាអនាគតនឹងបង្កើឲ្យមានបរិញ្ញាប័ត្រតរក្វាន់ដូនៅកម្ពុជាដោយសិក្សារយៈពេល​៤ឆ្នាំ ។បន្ទាប់ពិបញ្ចប់បរិញ្ញាប័ត្រពួកគេនឹងចុះទៅធ្វើការតាមបណ្ដាខេត្តពេលនោះវិសាលភាពតេក្វាន់ដូនៅកម្ពុជា នឹងកាន់តែទូលំទូលាយ ។សព្វថ្ងៃនេះតេក្វាន់ដូកំពុងតែរីកចម្រើនខ្លាំងនារាជធានីភ្នំពេញបន្តិចទៀតទាំង២៥រាជ​ធានី ខេត្តក៏នឹងរីកចម្រើនដូចរាជធានីភ្នំពេញដែរហើយ ។

សព្វថ្ងៃនេះនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបណ្ដុះបណ្ដាលត្រឹមតែ២ឆ្នាំប៉ុណ្ណោះដែលមួយឆ្នាំៗបណ្ដុះបណ្ដាល១៥០នាក់បន្តិចទៀតបណ្ដុះបណ្ដាល៤ឆ្នាំគឺកម្រិតបរិញ្ញាប័ត្រតែម្ដង ។

លោក Kim Kyung duk បានឲ្យដឹងដែរថាក្នុងអម្លុងដែលលោកស្នាក់នៅកម្ពុជាលោកបានចុះទៅដល់ខេត្ត​មួយចំនួនដូចជាកំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំឃើញថាតេក្វាន់ដូនៅទីនោះកំពុងតែមានសកម្មភាពល្អប្រ​សើរ ។ដោយ៖កូនដូច កែសម្រួលដោយ៖រីអន

អត្ថបទដែលជាប់ទាក់ទង