Banner-right
Banner-right

Zidane ត្រៀមខ្លួនរួចជាស្រេច សំរាប់ការប្រកួត LaLiga Santander

(កីឡា)៖ អ្នកគ្រប់គ្រងទូទៅរបស់ Real Madrid កំពុងតែគិតអំពីកីឡាករ ដែលនៅជាមួយគាត់ក្នុងក្រុម Real មុ​នរដូវកាលថ្មី LaLiga Santander បានមកដល់ ទោះបីជាពួកគាត់បានទួទួលជោគជ័យមុនពេលបើករដូវកាលក៏ដោយ។ Los Blancos បានចាញ់ម្តងទៀត ដោយបាល់កាត់សេចក្តី ប៉េណាលទី ជាមួយក្រុម AS Roma ក្នុងជំនួបចុងក្រោយមុនពេលបើករដូវកាលថ្មី។

លោក Zidane បាននិយាយថា James និង Bale គឺជាសមាជិកក្រុមរបស់ Real នៅឡើយទេ។ ខណះ Gareth Bale បានចាប់អារម្មណ៍នៅទីក្រុងរ៉ូម ប៉ុន្តែអនាគតរបស់គាត់និង James Rodriguez នៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ ពួកគេទាំងពីរបានចុះឈ្មោះរួចរាល់ហើយ ក៏ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរហើយ ខ្ញុំពឹងផ្អែកលើពួកគេ ១០០ ភាគរយ។

លោកបានពន្យល់ថា យើងមិនមានអ្នកការពារ ៥ នាក់ទេ យើងមានខ្សែរការពារបីនាក់ និង ស្លាបពីរគីល្អណាស់ទៅហើយ រីឯនៅថ្ងៃអនាគត វានឹងល្អប្រសើរ ពីព្រោះយើងមានកីឡាករជាច្រើនដែលអាចលេងតាមរបៀបផ្សេងៗគ្នាបាន៕

កែសម្រួល​​៖ HSP

អត្ថបទដែលជាប់ទាក់ទង