Kagawa ចាកចេញពី Dortmund មកលេងនៅ Real Zaragoza

(កីឡា)៖ កីឡាករបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុន Shinji Kagawa បានចាកចេញពីក្លឹបអាល្លឺម៉ង់ Borussia Dortmund មកចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ Real Zaragoza។ Real Zaragoza ទើបតែបានឡើងមកលេងនៅក្របខណ្ឌកំពូលអេស្ប៉ាញ LaLiga នារដូវកាលថ្មីនេះទេ ក្រោយចំណាយរយៈពេល ៦ឆ្នាំលេងនៅក្របខណ្ឌលំដាប់ទីពីរ Segunda។ កីឡាករជម្រើសជាតិជប៉ុនវ័យ ៣០ឆ្នាំ Kagawa បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លឹប Real Zaragoza។

យ៉ាងណាមិញ ក្រោយត្រឡប់មកដល់ទឹកដីអាល្លឺម៉ង់វិញ បាន២ឆ្នាំដំបូង Kagawa បង្ហាញទម្រង់លេងបានល្អឲ្យ Dortmund ប៉ុន្តែចាប់ពីរដូវកាល ២០១៦-២០១៧ គេហាក់មិនសូវបានចូលលេងនោះទេ និងត្រូវក្លឹបនៅតួកគី Besiktas ខ្ចីជើងកាលពីរដូវកាលមុន៕

កែសម្រួល៖ HSP