Banner-right
Banner-right

កីឡាការិនី សន សៀវម៉ី ប្រកាសពីការត្រៀមខ្លួនចូលរួមវគ្គជម្រុះកីឡាអូឡាំពិចនៅទីក្រុងតូក្យូ

(ភ្នំពេញ)៖ កីឡាការិនីតៃក្វាន់ដូ WT (World Taekwondo) កម្ពុជា សន សៀវម៉ី បានប្រកាសឲ្យដឹងថានាងបានត្រៀមខ្លួនរួចហើយដើម្បីចូលរួមប្រកួតជម្រុះសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិចរដូវក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខនេះ ។

នាងជាកីឡាការិនីបង្កើតប្រវត្តិសាស្រ្តដំបូងឲ្យកម្ពុជាដោយដណ្ដើមបានមេដាយមាសពីការពីការប្រកួតកីឡា អាស៊ី(Asian Games)លើកទី១៧នៅទីក្រុងអ៊ីនឈន់សាធារណរដ្ឋកូរេ ។ជាមួយគ្នានេះកីឡាការិនីរូបនេះកំពុងតែគ្រប់គ្រងមេដាយមាសស៊ីហ្គេមចំនួន២គ្រឿងនៅក្នុដៃដោយមិននិយាយទោដល់ការប្រកួតផ្សេងៗទៀតឡើយ ។

កីឡាការិនីអាយុ២៤ឆ្នាំរូបនេះនិយាយថា ការប្រកួតជម្រុះកីឡាអូឡាំពិកទំនងជាធ្វើក្នុងអម្លុងខែតុលាខាងមុខនេះ ។សៀវម៉ីមិនបានដឹងថាតើកីឡាករ កីឡាការិនីរូបណាខ្លះទេតែចំពោះរូបនាងគឺច្បាស់ណាស់ថានឹងទៅចូលរួមប្រកួតជម្រុះ ។

សូមបញ្ជាក់ថាមួយរយៈនេះកីឡាការិនីស៊ន សៀវម៉ីមានការប្រកួតច្រើននៅក្រៅប្រទេសពិសេសគឺនៅ​សាធារណរដ្ឋកូរេតែម្ដង ។ សៀវ ម៉ី ប្រកួតក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមនាងទើបតែជាពីជម្ងឺគ្រុនឈាមហើយចាប់ផ្ដើមហ្វឹកហាតឡើងវិញ ។

ចំពោះជង្គង់ដែលវះកន្លងមកនោះកីឡាការិនីរូបនេះទទួលស្គាល់ថាអ្វីៗមិនដូចដើមទាំងស្រុងនោះទេតែវាក៏មិនរំខានដល់ការប្រកួតដែរលើកលែងតែក្នុងការប្រកួតខ្លះដែលជង្គង់បុកជាមួយជង្គង់គូប្រកួតវានឹងបណ្ដាលឲ្យឈឺតែមិនដល់ថ្នាក់ទ្រាំមិនបាននោះទេ ។

ពេលអាកាសធាតុត្រជាក់ខ្លាំងវាក៏មានការឈឺចាប់ខ្លះដែរតែអាការធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍វាមិនជាអ្វីឡើយ ។ឆ្នាំនេះក្រៅពីចូលរួមប្រកួតជម្រុះសម្រាប់អូឡាំពិក២០២០នោះសៀវម៉ីក៏នឹងចូលរួមប្រកួតកីឡាអាស៊ីអា​គ្នេយ៍(SEA Games)លើកទី៣០នៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះដែរ ៕ ដោយ៖កូនដូច កែសម្រួលដោយ៖រីអន

អត្ថបទដែលជាប់ទាក់ទង