Banner-right
Banner-right

លោក Mourinho ថា Maguire គាត់ពិតជាសមជាកីឡាករល្អ គ្រាន់តែមក Man U យឺតមួយឆ្នាំ

(កីឡា)៖ លោក Jose Mourinho និយាយថា Harry Maguire គួរតែបានពាក់អាវក្នុងក្រុមបិសាចក្រហម Manchester United អំឡុងពេលលោកនៅដឹកនាំនៅ Old Trafford ។

លោក Jose Mourinho បានបន្ថែមទៀតថា បានសង្កេតមើលអតីតក្លឹបរបស់ខ្លួន ពេលធ្វើការក្នុងតួនាទីថ្មីរបស់គាត់ជាអ្នកវិភាគ និងមានការកោតសរសើរយ៉ាងពេញទំហឹងចំពោះកីឡាករអន្តរជាតិអង់គ្លេស Maguire ដែលលោកចង់បានតាំងពីចូលដឹកនាំក្រុមបិសាចក្រហម។ នៅពេលដែលខាងសារព៍ត៌៌មានសួរថា តើ Maguire គឺជាកីឡាករដែលគាត់បានស្វែងរកមុន ពេលដែល Old Trafford ធ្លាក់ជើង? លោក Mourinho ហើយគាត់បានឆ្លើយយ៉ាងម៉ាត់ៗថា គាត់ពិតជាសមនឹងកីឡាករល្អនៃការប្រកួតនេះ ប៉ុន្ដែគ្រាន់តែគាត់មកដល់ទីនេះយឺតមួយឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា កីឡាករ Maguire មានឈ្មោះជាកីឡាករល្អម្នាក់នៃការប្រកួតដំបូងជាមួយក្រុម ManUtd ខណៈដែលក្រុមរបស់លោក Ole Gunnar Solskjaer បានទទួលជ័យជម្នះលើ Chelsea ៤-០៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz