Banner-right
Banner-right

Lampard ត្រៀមចង់ទិញកីឡាកររូបនេះ ក្នុងតម្លៃ ៧០លានផោន

(កីឡា)៖ អ្នកចាត់ការទូទៅរបស់តោខៀវ Chelsea លោក Frank Lampard កំពុងសម្លឹងចង់ទិញកីឡាករខ្សែការពារឆ្វេង Ben Chilwell របស់ Leicester City នៅ ។

កីឡាករ Ben Chilwell តាមពិតទៅក្លឹបមេឃខៀវ Manchester City បានដាក់សំណើចង់បាន Chilwell ដូចគ្នាសម្រាប់ទីផ្សាររដូវក្ដៅលើកនេះ ប៉ុន្តែពេលនេះខ្សែការពារឆ្វេងរបស់ Man City មានដល់ទៅ ២រូបគឺ Oleksandr Zincehnko និង Benjamin Mendy ជាហេតុធ្វើឲ្យលោក Pep មិនសូវជាចង់បាន Chilwell។

គួរបញ្ជាក់ផងដែរ Chilwell នៅសល់កុងត្រា ៥ឆ្នាំជាមួយ Leicester ធ្លាប់ត្រូវបានក្លឹប At. Madrid ដាក់សំណើមកកាន់ Leicester City ដើម្បីសុំទិញខ្សែការពារឆ្វេងរូបនេះក្នុងតម្លៃ ៧១លានផោនម្ដងរួចទៅហើយ ដូច្នេះមានន័យថា Chelsea នឹងត្រូវចំណាយទំហំទឹកប្រាក់មិនក្រោម ៧០លានផោននោះទេដើម្បីនាំយក Chilwell ទៅកាន់កីឡដ្ឋាន Stamford Bridge ៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង