Banner-right
Banner-right

កម្ពុជានឹងរៀបចំឲ្យមានច្បាប់កីឡាជាលើកដំបូង

(ភ្នំពេញ)៖ ដោយមានការផ្ដួចផ្ដើមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានោះច្បាប់​សម្រាប់កីឡានឹងត្រូវកសាងឡើងនាពេលឆាប់ៗខាងមុខនេះ ។

នេះជាលើកដំបូងហើយដែលកម្ពុជារៀបចំឲ្យមានច្បាប់កីឡា ។ជាមួយនឹងការផ្ដួចផ្ដើមគំនិតនេះនៅព្រឹក  ថ្ងៃទី១៣ សីហា ប្រធាននាយកដ្ឋានទាំង៤ចំណុះអគ្គនាយកដ្ឋានកីឡានិងអ្នកមានចំណេះដឹងធំៗអំពីកីឡានោះបានជួបប្រជុំគ្នាជាលើកដំបូងដើម្បីពិភាក្សាគ្នាពីទម្រង់នៃការសរសេរច្បាប់អំពីកីឡា ។

នេះគ្រាន់តែជាការជួបគ្នាដំបូងប៉ុណ្ណោះគេនៅមិនទាន់ដឹងថាតើច្បាប់នោះមានប៉ុន្មានមាត្រា ប៉ុន្មានជំពូក នៅឡើយទេ។កីឡានៅកម្ពុជាសព្វថ្ងៃអ្វីគឺគោរពទៅតាមលក្ខន្តិកៈ​ បទបញ្ជារបស់សាមីសហព័ន្ធរៀងៗខ្លួនតែអ្វីៗទាំងអស់គោរពទៅតាមលក្ខន្តិកៈ និង បទបញ្ជារបស់សហព័ន្ធអន្តរជាតិរៀងៗខ្លួន ។

នៅមិនទាន់ដឹងថាតើច្បាប់នេះត្រូវរយៈពេលប៉ុន្មានដើម្បីសរសេរឡើយ ។ បើតាមការអះអាងពីលោកស សុខានោះថាទំនងជាមិនប្រើពេលយូរប៉ុន្មាននោះទេ ។ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz