Banner-right
Banner-right

ហេតុការណ៍ប្រើកាំបិតចាក់មនុស្ស នៅក្រុងស៊ីដនី បណ្តាលអោយស្រ្តីម្នាក់រងរបួស

(អន្តរជាតិ)៖ ស្រ្តីម្នាក់ត្រូវបាននាំទៅមន្ទពេទ្យ បន្ទាប់ពីនាងត្រូវបានចាក់នៅក្នុងក្រុងស៊ីដនី កាលពីថ្ងៃអង្គារ៍ (13 សីហា) ក្នុងហេតុការណ៍ដែលគេឃើញថាជាការវាយប្រហារដោយភាគីរងគ្រោះមិនបានបង្កហេតុ។ បុរសម្នាក់ ត្រូវបាននាំខ្លួនទៅឃុំឃាំង។

បុរសដែលគេមិនបានកំណត់អត្តសញ្ញាណ ក៏បានប្រឹងដោយមិនបានសំរេចដើម្បីនឹងចាក់មនុស្សឯទៀត តាមការអះអាងរបស់ប៉ូលីស ក្នុងហេតុការណ៍មួយ ដែលនាំអោយខណ្ឌធុរកិច្ចដ៏ធំ នៅទីក្រុងធំបំផុតរបស់អូស្ត្រាលី នៅជាប់គាំងនាដើមរសៀលនេះ។

រូបភាពដែលបានផ្សាយដោយសារព័ត៌មានអូស្ត្រាលី បានបង្ហាញថា បុរសម្នាក់ បានលោតលើដំបូលរថយន្តដោយមានកាន់កាំបិទមួយផង។ បុរសនោះបានធ្លាក់ទៅលើដី ពេលដែលរថយន្តចលនា និងត្រូវប្រឈមមុខជាមួយបុរសម្នាក់ទៀត ដែលកាន់កៅអី បើតាមខ្សែវីដេអូ។ មានរូបខ្លះទៀតបង្ហាញ បុរសនោះត្រូវចាប់ជ្រមុជទៅដី ដោយមនុស្សជាច្រើននាក់ ដែលកាន់កៅអី និងកេសទឹកដោះគោពីលើ។

ប៉ូលីសបានសរសើភាពក្លាហាននៃអ្នកមើលសភាពការណ៍ ដែលធ្វើអន្តរាគមន៍ចាប់បុរសនោះបាន។ អ្នកនាំពាក្យប៉ូលីស និយាយថា “ដែលចូលទៅកៀកនឹងបុរសម្នាក់ ដែលមានវត្ថុតាងយ៉ាងច្បាស់ថាចាក់មបុស្ស អ្នកទាំងនោះគឺជាវរៈជន”។ ប៉ូលីស អះអាងថា ជនសង្ស័យធ្វើសកម្មភាពតែឯកឯង តែមិនបានកំណត់ពីបំណងនៃការចាក់នោះនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz