Banner-right
Banner-right

ឆ្កែ ជួយនាំសារដាស់តឿនមនុស្សចាស់ កុំអោយចាញ់បោកពួកបន្លំតាមទូរស័ព្ទ

(អន្តរជាតិ)៖ ឆ្កែ និងម្ចាស់ ត្រូវបានគេយកទៅអោយដើរតាមផ្លូវនានាក្នុងក្រុងតូក្យូ កាលពីថ្ងៃច័ន្ទ (12 សីហា) ដើម្បីជួយបង្កាកុំអោយមនុស្សក្លាយជាជនរងគ្រោះនៃអំពើក្លែងបន្លំនានា ក្នុងនោះមានក្រុមជនដែលទូរស័ព្ទមកសំដែងជាសាច់ញាតិ ដើម្បីសុំប្រាក់។

ឆ្កែប្រមាណ ២០ ក្បាល ត្រូវបានគេស្លៀកពាក់អោយ ដោយមានសរសេរនិងយកទៅជាមួយនូវសារប្រាប់មនុស្សចាស់ៗ កុំអោយឆ្លើយទូរស័ព្ទ បានដើរជាមួយម្ចាស់ តាមសំណូមពររបស់ប៉ូលីសក្រុង។

មន្ត្រីប៉ូលីស និយាយថា ពួកគេបានសូមអោយម្ចាស់ឆ្កែផ្តល់នូវសាររំលឹកខ្លះៗ ជួយដល់មនុស្សវ័យចាស់ៗ អោយសម្គាល់ការហៅទូរស័ព្ទចូលមកដោយមានការសង្ស័យ។ មេប៉ូលីស ស្ថានីយ៍ Yoshinaga Igarashi និយាយថា “យើងក៏សូមអោយម្ចាស់ឆ្កែនិយាយប្រាប់មបុស្សចាស់ទាំងនោះ នៅពេលដែលពួកគាត់ធ្វើការដកលុយពីម៉ាស៊ីន អេធីអឹម”។

យុទ្ធការនេះ មានគោលដៅបង្កានូវការបោកបញ្ឆោតតាមទូរស័ព្ទ “ខ្ញុំណា ខ្ញុំណា” ដែលជាការនិយាយយោងទៅរកការបោកប្រាស់មនុស្សវ័យ ដៗ ដោយធ្វើដូចជាកូនឬចៅ តាមទូរស័ព្ទ និងប្រាប់អោយផ្ញើលុយជាបន្ទាន់។

មនុស្សវ័យចាដ អាយុ ៦៥ ឆ្នាំ ឬលើស មានប្រមាណ ៧៨% នៃជនរងគ្រោះពីការក្លែងបន្លំ នៅប្រទេសជប៉ុន ឬកើនឡើង ៥,៥% ពីឆ្នាំមុន ដែលចាំបាច់ត្រូវជួយជនវ័យចាស់ អោយមានវិធានការណ៍បង្កា៕ដោយ៖ សហការី

អត្ថបទដែលជាប់ទាក់ទង