Banner-right
Banner-right

ក្រុមកីឡា ការ៉ាតេ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន៩

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games ដែលនឹងរៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិនពេលនេះកីឡាការាតេដូនគរបាលជាតិកម្ពុជាដណ្ដើមបានមេដាយចំនួន៩គ្រឿងដែរហើយ ។ក្នុងចំណោមមេដាតទាំង៩គ្រឿងនោះគឺមានមាសចំនួន៧គ្រឿង និង ប្រាក់ចំនួន២គ្រឿង ។

អ្នកដែលដណ្ដើមបានមេដាយទាំងនោះមានកីឡាការិនី ស៊ីម ស្រីនីន ប្រកួតលើវិញ្ញាសារ កាតាឯកត្តជន អាយុ 18 ឆ្នាំ ឡើងទៅ ដណ្ដើមបាន មាស  ១។កីឡាការិនី ឆន ស្រីភា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 55គីឡូក្រាម  ដណ្ដើមបាន មាស ១។កីឡាការិនី ផុន គឹមស្រៀង ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 60 គីឡូក្រាម ដណ្ដើមបាន មាស ១។

កីឡាករ ឆេង ចន្ទ័ដារ៉ារតនៈ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 65 គីឡូក្រាម ដណ្ដើមបាន ប្រាក់ ១កីឡាករ  គីម សុវណ្ណារ៉ា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 70 គីឡូក្រាម ដណ្ដើមបាន មាស ១។កីឡាករ ហន ឆានីប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 75 គីឡូក្រាម ដណ្ដើមបាន មាស ១។កីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 80 គីឡូក្រាម ដណ្ដើមបាន មាស ១។

ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមបុរស អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន មាស ១ ក្នុងនោះមាន កីឡាករ ឡាចចន្ទ័ដារ៉ា, កាក់ សីលាបញ្ញា, ហន ឆានី, គីម សុវណ្ណារ៉ា និង ឆេង ចន្ទ័ដារ៉ារតនៈ ។ការចុងក្រោយ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមនារី អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន ប្រាក់ ១ ក្នុងនោះមានកីឡាការិនី, ឆន ស្រីភា, ផុន គិមស្រៀន និងស៊ីម ស្រីនីន៕ដោយ៖កូនដូច(កែសម្រួលដោយ៖​LK)

អត្ថបទដែលជាប់ទាក់ទង