Banner-right
Banner-right

វីរបុរសហូឡង់​ ប្រកាសចូលនិវត្តន៍ក្នុងអាជីពបាល់ទាត់ហើយ

(កីឡា)៖ កីឡាករ Wesley Sneijder អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid និង Inter Milan បានប្រកាសចូលនិវត្តន៍ នឹងចាកចេញពីអាជីពជាកីឡាករបាល់ទាត់ហើយ។Sneijder បានលេងឲ្យ Ajax ដែលជាក្លឹបនៅទីក្រុង Amsterdam សរុបបាន ១៨០ប្រកួត មុននឹងត្រូវក្លឹបយក្សអេស្ប៉ាញ Real Madrid ទិញយកមកពីទឹកដីហូឡង់ អំឡុងរដូវកាល ២០០៧-២០០៨ ក្នុងតម្លៃខ្លួន ២៣លានផោន។បន្ទាប់មក Sneijder ត្រូវបាន Real Madrid លក់ទៅឲ្យ Inter Milan ដែលជាទឹកដីដែលគេបានឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០០៩-២០១០ ។ ក្រោយចាកចេញពី Inter Milan ក្នុងឆ្នាំ ២០១៣ Sneijder បានទៅចូលរួមជាមួយ Galatasaray, Nice និងចុងក្រោយបង្អស់គឺក្លឹបនៅកាតា Al-Gharafa។

បើសរុបពីការប្រកួតកន្លងមក កីឡាកររូបនេះ បានចូលរួមជាមួយក្រុមជម្រើសជាតិហូឡង់ Sneijder ធ្លាប់ចូលលេងបាន ១៣៤ប្រកួត និងរកគ្រាប់បាល់បាន ៣១គ្រាប់ ព្រមទាំងបានជួយឲ្យក្រុមជម្រើសជាតិហូឡង់ក្លាយជាជើងឯករងព្រឹត្តិការណ៍ FIFA World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព័្រត្រ។ចំពោះការប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនេះ Sneijder បានត្រឡប់មកកាន់ទីក្រុង Utrecht វិញដែលជាទីកន្លែងកំណើតរបស់គេ ដោយបំពេញតួនាទីនៅខាងប្រព័ន្ធផ្សព្វផ្សាយឲ្យក្លិប Utrecht FC៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង