Banner-right
Banner-right

ពុទ្ធោអើយ! គូស្នេហ៍បរទេសមួយគូរ យកទឹកមន្ដដ៏ស័ក្តិសិទ្ធមួយនៅលើកោះបាលី មកលាងគូទ

(បរទេស)៖ យោងតាមវីដេអូដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គម អ៊ិនស្ដាក្រាម បង្ហាញឲ្យឃើញថា គូស្នេហ៍ជនជាតិបរទេសមួយគូ បានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម យកទឹកមន្ដមកលាងគូទ នៅប្រាសាទមួយដែលគេតែងតែគោរពនិងជឿថាជាកន្លែងស័ក្តិសិទ្ធ។ ហេតុការណ៍នេះបានកើតឡើងនៅប្រសាទមួយក្នុងព្រៃ Monkey Forest Sanctuary លើកោះបាលី។

តាមប្រភពសារព័ត៌មានបរទេស បានឲ្យដឹងថា គូស្នេហ៍មួយគូនោះមានឈ្មោះថា Sabina និង Zdenek ពួកគេទាំងពីរនាក់គឺជាម៉ូដែលកាយវប្បកម្ម។

ក្រោយបែកធ្លាយវីដេអូនេះ ធ្វើឲ្យប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ីនាំគ្នាសម្តែងការមិនសប្បាយចិត្ត និងខ្លាំងសម្បារយ៉ាងខ្លាំង បានស្នើសុំឲ្យប៉ូលិសតាមចាប់ខ្លួនពួកគេទាំងពីរ និងហាមឃាត់មិនឲ្យចេញពីកោះបាលីជាដាច់ខាត។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគេទាំងពីរបានចូលខ្លួនមកទទួលកំហុសនិងសុំទោសចំពោះមុខប៉ូលិសចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត។ ចុងក្រោយពួកគេក៏ត្រូវបានលើកលេងទោស៕ ដោយ៖ យុទ្ធ

អត្ថបទដែលជាប់ទាក់ទង