Banner-right
Banner-right

មិនទាន់នឹងចាកចេញស្រួលបួលផង PSG ឈប់លក់អាវមានឈ្មោះ Neymar បាត់ទៅហើយ

(កីឡា)៖ ក្រោយពីមានព៍ត៌មានផ្ទុះពីការចាកចេញពីកីឡាករសញ្ជាតិប្រេស៊ីល Neymar ពីក្លឹបអ្នកមាននៅបារាំង Paris Saint-Germain ស្រាប់តែក្លឹបនេះប្រកាសឈប់លក់អាវក្លឹបដែលមានឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នៅក្នុងហាងរបស់ក្លឹបតែម្ដង។

បើតាមសម្ដីរបស់លោក Joao Henrique Marques ដែលជាអ្នកកាសែតរបស់ស្ថាប័ន UOL Esporte គឺមិនមានការដាក់លក់អាវដែលមានបោះពុម្ពឈ្មោះ Neymar នោះទៀតទេ។គួរបញ្ជាក់ផងដែរថា អំឡុងការប្រកួតបើកឆាកក្របខណ្ឌ Ligue1 រវាង PSG និង Nimes អ្នកគាំទ្ររបស់ក្លឹប PSG បានសម្ដែងនូវអារម្មណ៍ចង់ឲ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចាកចេញពីក្លឹប តាមរយៈការបង្ហាញបាដា នៅក្នុងទីលានប្រកួត៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង