Banner-right
Banner-right

ព្រលានយន្តហោះហុងកុង ទទួលបានបទបញ្ចាអាជ្ញាតុលាការ អោយបញ្ឈប់បាតុករពីការរារាំងប្រតិបត្តិការព្រលាន

(អន្តជាតិ)៖ ព្រលានយន្តហោះហុងកុង បានដំណើរការឡើងវិញនៅថ្ងៃពុធ (១៤ សីហា) ដោយរៀបចំកាលវិភាគហោះហើរអោយជើងហោះហើររាប់រយ ដែលត្រូវរអាក់រអួលក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ ខណៈបាតុករ បានប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុប្បកម្ម ក្នុងវិបត្តិដែលចេះតែជ្រៅទៅៗ ក្នុងក្រុងហុងកុង ដែលសារព័ត៌មានលោកខាងលិចមិនភ្លេចបន្ថែមពាក្យថា “ត្រួតត្រាដោយប្រទេសចិន”។

អាជ្ញាធរព្រលានយន្តហោះហុងកុង និយាយថា បានទទួលបទបញ្ជាបណ្តោះអាសន្ន អោយបញ្ឈប់មបុស្ស ដែល រារាំង ប្រតិបត្តិការព្រលានយន្តហោះ ដោយខុសច្បាប់ និងដោយឆន្ទៈ។

ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃពុធនេះ សរារថា បុគ្គលទាំងឡាយមិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងការបាតុកម្មណាមួយ ឬការប្រឆាំងតវ៉ា ឬព្រឹត្តិការព៍សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រលានយន្តហោះ ក្រៅពីទីតាំងដែលបានកំណត់អោយ ដោយអាជ្ញាធរព្រលាន យន្តហោះឡើយ។

បាតុករបានប្រើកម្លាំងរាំងខ្ទប់អ្នកដំណើរ មិនអោយទៅរកការហោះហើរ ពេញមួយរសៀលថ្ងៃអង្គារ៍ មុនពេលដែលប៉ះទង្គិចជាមួយប៉ូលីស នៅក្រៅស្ថានីយ៍អ្នកដំណើរ ហើយងាកទៅរករឿងមនុស្សពីរនាក់ ដែលអ្នកសារព័ត៌មានមួយចំនួនថា ម្នាក់ជាភ្នាក់ងាររបស់ចិនបន្លំខ្លួន និងម្នាក់ទៀតជាអ្នកយកព័ត៌មានអោយកាសែត Global Times របស់ចិន៕

អត្ថបទដែលជាប់ទាក់ទង