ក្រុងសៀមរាបមានអគ្គិភ័យលេបត្របាក់ហាងបញ្ជូលហ្គាសមួយកន្លែងអស់ទាំងស្រុង

(សៀមរាប)៖ មានករណីអគ្គិភ័យផ្ទុះធុងហ្គាសក្នុងហាងបញ្ជូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវលោកតាណឺយស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង ទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង

ការខូចខាត៖ ហាងបញ្ចូលហ្គាសមួយទាំងស្រុង ម៉ូតូចំនួន០២គ្រឿង រថយន្តដឹកហ្គាសចំនួន ០១គ្រឿង៕