Banner-right
Banner-right

Ronaldo បញ្ជាក់យ៉ាងច្បាស់ថា ខ្លួនខុសពី Messi ត្រង់…..

(កីឡា)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ វីរៈបុរសវ័យ ៣៤ឆ្នាំសញ្ជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្លឹបបាល់ទាត់អ៊ីតាលី Juventus កីឡាករ Cristiano Ronaldo បានបង្ហើប និងពន្យល់ពីមូលហេតុដែលរូបគេមានលក្ខណៈល្អជាងកីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រង់ចំណុចដែល Ronaldo ឈ្នះពានរង្វាន់ UEFA Champions League បានច្រើនរហូតដល់ ៥ដងជាមួយក្លឹបផ្សេងៗគ្នា គ្រាដែល Messi ទទួលបាន ៤ដងក្នុងក្លឹបតែមួយ។

Ronaldo ក៏បានលើកឡើងចំពោះ Messi ថាជាកីឡាករដែលបានបង្ហាញជំនាញលេងបាល់បានយ៉ាងល្អអស្ចារ្យក្នុងវិស័យបាល់ទាត់អស់ច្រើនឆ្នាំ ដែលបានឈ្នះពានរង្វាន់ Ballon d’Or ៥ដងដូចគ្នា ចាប់តាំងពី Messi បានចាប់អាជីពបាល់ទាត់ជាមួយក្លឹបនៅតំបន់ Catalan នៃក្លឹប FC Barcelona កាលឆ្នាំ២០០០ និងបានបង្ហាញខ្លួនក្នុងក្រុមឈុតធំនាឆ្នាំ២០០៣រហូតដល់២០១៩នេះដែលឈ្នះ LaLiga ១០ដង។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានពន្យល់ពីមូលហេតុដែលរូបគេមានភាពខុសគ្នាទៅនឹងកីឡាករខ្សែប្រយុទ្ធ Lionel Messi គ្រាដែលនាពេលកន្លងមក មានអ្នកគាំទ្របានចាត់ទុកអ្នកទាំង ២ជាកីឡាករឆ្នើមប្រចាំពិភពបាល់ទាត់នាពេលបច្ចុប្បន្ន៕

កែសម្រួល៖ HSP

អត្ថបទដែលជាប់ទាក់ទង