ឆាប់ៗនេះ លោកអ្នកនឹងអាចប្រើប្រាស់ហ្វេសប៊ុកងងិតដូច messenger ដែរហើយ

យោងតាមគណនី Twitter របស់អ្នកសរសេរកូដរបស់ហ្វេសប៊ុកឈ្មោះ Jane Manchun Wong បានឲ្យដឹងថា ហ្វេសប៊ុកកំពុងតែបង្កើត Facebook បែបងងិតដូច messenger ដែរ។
គាត់ក៏បានបញ្ជាក់ថាទោះបីការupdateថ្មីទៅកាន់បែបងងិតក៏ដោយក៏ វានៅតែមានចំណុចខ្លះនៅមានពណ៌ស ដដែល។ ដូចនេះយើងនៅត្រូវការពេលបន្តិចទៀតដើម្បីប្រើវាបាន ព្រោះហ្វេសប៊ុកកំពុងតែធ្វើការលើវាហើយ។