Banner-right
Banner-right

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចបានជាង២០ ភាគរយហើយ

(កណ្តាល)៖ ទោះបីមានឧបសគ្គខ្លះៗក៏ក្រសួងសាធារណៈការនិងដឹកជញ្ជូននិងក្រុមហ៊ុនប្តេជ្ញា សម្រេចឱ្យបានទៅតាមផែនការដែរដើម្បីសម្រួលដល់ការដឹកជញ្ជូននិងកាត់បន្ថយការស្ទះចរាចរណ៍៖

ក្នុងឱកាសដឹកនាំយុវវិស្វ័ករ និងនិស្សិតមកពីសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថា នបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យលីងកុកវីង ធ្វើទស្សនៈកិច្ច សិក្សាលើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីព្រឹកថ្ងៃទី១៤ សីហា ២០១៩នេះ លោកប៉ែត សារ៉ាត់ សមាជិកគម្រោងក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងសរុប៥២,៩៨គីឡូម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង៤៧,៦១គីឡូម៉ែ ត្រ និងទទឹង២២ម៉ែត្រ (ចាក់បេតុង) និងផ្លូវខ្នែង ប្រវែង៥,៣៧គីឡូម៉ែត្រ ទទឹង១០ម៉ែត្រ ក្រាលកៅស៊ូAC។

ក្នុងនោះកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង១៥,៤២គីឡូម៉ែត្រ និងកាត់ខេត្តក ណ្តាលប្រវែង៣២,១៩គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូ វ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់ត្រង់ផ្លូវជាតិលេខ១ ក្នុងភូ មិស្តៅកន្លែង ឃុំដីអិដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានតម្លៃសរុប២៦៧,៦៧លានដុ ល្លារអាមេរិក និងចំណាយពេលស្ថាបនារយៈពេល៤២ខែ។ លោកបានបន្តថា ក្រោយពេលផ្លូវនេះស្ថាបនារូចរាល់ នឹងកាត់បន្ថយការកកស្ទះ និងជួយលើកម្ពស់វិស័យដឹកជញ្ជូន ដែលជាសសៃរឈាមសេដ្ឋកិច្ច និងជួយជំរុញការធ្វើពាណិជ្ជក ម្ម និងតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និ
ងប្រទេសជិតខាង ប្រកបដោយប្រសិទ្ធភាព និងមានសក្តានុពលខ្ពស់។

លោកZhao Weichao តំណាងក្រុមហ៊ុនសៀងហៃ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែង៥២,៩៦គីឡូម៉ែត្រ និងមាន៤គន្លង ហើយមានតួរផ្លូវទំហំ២២ម៉ែត្រ និងមានស្ពាន១៧កន្លែង លូរចំនួន៨៩កន្លែង ក្នុងនោះស្ពានចំនួ ន២វែងជាងគេ គឺស្ពានឆ្លងទន្លេបាសាក់ ដែលស្ពានទី១ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតា ខ្មៅខេត្តកណ្តាល ឆ្លងទៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដែលមានប្រវែង៣៦៦ម៉ែត្រ និងទទឹង២៧ម៉ែត្រ មានកម្ពស់នាវាចរណ៍៥ម៉ែត្រ ហើយស្ពានពីទី២ ចេញពីភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ឆ្លងទៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែង៦៣០ម៉ែត្រ ទទឹង២៧ម៉ែត្រ និងកម្ពស់នាវាចរណ៍៨ម៉ែត្រ។

លោកបានប ន្ថែមថា ក្នុងកិច្ចសន្យាគឺប្រើពេល៤២ខែ ហើយទោះបីជាមានបញ្ហាខ្លះៗ ខណៈដែលរាជរដ្ឋាកំពុងធ្វើការដោះស្រាយហើយ ហើយក្រុមហ៊ុននឹប្រឹងប្រែងធ្វើឱ្យរួចរាល់ទៅតាមគម្រោង។

ប្រធានក្រុមការងារយុវវិស្វករកម្ពុជា នៃគណៈវិស្វក័រកម្ពុជា បានលើកឡើងថា នេះទ ស្សកិច្ចសិក្សានាពេលនេះ គឺមានសារៈសំខាន់ណាស់ ព្រោះជួយឱ្យនិស្សិតកាន់តែមានការយ ល់ដឹងនិងបទពិសោធន៍ច្រើន ទៅលើជំនាញដែលពួកគេកំពុងសិក្សា៕ភាវុន

 

អត្ថបទដែលជាប់ទាក់ទង