Banner-right
Banner-right

អ្នកគាំទ្រមានការសោកស្ដាយ ពេលសាន់ឆាយ មានសភាពបែបនេះ

(កម្សាន្ត)៖ តារាសម្តែងស្រី​ដ៏ល្បីល្បាញ Barbie Hsu ដែលគ្រប់គ្នាតែងតែហៅថា សាន់ឆាយ ដែលគេតែងសរសើរថា ល្អឥតខ្ចោះ តែពេលនេះ នាងបែរជាធ្វើឲ្យ គ្រប់គ្នា អន់ចិត្តស្តូក ជាមួយនឹងការខ្ចិលតែងខ្លួនរបស់នាង។ នេះមិនមែនមកពីការឡើងទម្ងន់នោះទេ តែវាគួបផ្សំនឹងការធ្វើខ្លួនផងដែរ ដោយនាងហាក់ដូចជាមិនស្រស់ស្អាតដូចមុនសោះ មិនដឹងថាមូលហេតុអ្វីនោះទេ។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានចូលរួមកម្មវិធីខួបកំណើតរបស់មិត្តសម្លាញ់ ដែលក្នុងនោះ មនុស្សគ្រប់គ្នា​នៅក្នុងពិធីសុទ្ធតែធ្វើខ្លួនស្រស់ស្អាតទាក់ទាញខុសតែសាន់ឆាយបែរជាធ្វើខ្លួនទ្រុឌទ្រោមជាមួយនឹងអាវរលុង និងសំពត់ក្រោមជង្គង់ មើលទៅកាន់តែចាស់ទៅហើយ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ សូម្បីតែមុខរបស់នាង ក៏មិន Make Up ដោយឃើញចាស់ជ្រីវជ្រួញ និងមុខហើមៗទៀតផង ធ្វើឲ្យអ្នកគាំទ្រមានការហួសចិត្តខ្លាំង ក្រោយពីប្រទះឃើញរូបថតទាំងអស់នោះ៕

កែសម្រួល៖ HSP

 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz