Banner-right
Banner-right

ម្ចាស់ទុកម៉ូតូលើចិញ្ចើមផ្លូវមួយភ្លេតហើយចុះទៅលាងសណ្តែកបណ្តុះ ពេលមកវិញស្រាប់តែ…

(បាត់ដំបង)៖ ម្ចាស់ទុកម៉ូតូនៅលើចញ្ចើមផ្លូវតែមួយភ្លែតសោះស្រាប់តែលោកចោរចូលមកលួចតែត្រូវបានសមត្ថកិច្ចក្របួចបានកាលពី វេលាម៉ោង៣:៥០នាទីទៀបភ្លឺ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩ នៅចំនុចក្រុមទី២១ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង.។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមោងឬស្សី បានដឹងថាយោងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូដែលមានទីតាំងនៅចំណុចខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ0១នាក់ ឈ្មោះ សៀង ឃីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដោយ ជាប់ពាក់ព័ន្ធ ករណីអំពើលួច ម៉ូតូម៉ាកហុងដាទ្រីម0១គ្រឿងពណ៌ខ្មៅសេរី២០០៥ស្លាកលេខបាត់ដំបង ១F-១២៤៧ ដែលមានលេខតួនឹងម៉ាសុីន 8020213 ជារបស់ឈ្មោះហុឹម ចាន់ ភេទប្រុស៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃជើង ឃុំ ជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដោយមូលហេតុមុនដំបូង ក្នុងខណៈពេល ម្ចាស់ទុកម៉ូតូលើចិញ្ចើមផ្លូវរួចចុះទៅលាងសណ្តែកបណ្តុះនៅក្នុងស្ទឹងមោងឬស្សី ហើយនៅពេលនោះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូយកទៅភ្លាមៗតែម្តង។ បើតាមការបញ្ជាក់ពីម្ចាស់ម៉ូតូខាងលើនោះបានអោយដឹងបន្តថានៅនោះដែរលោកក៏បានទៅដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចអោយជួយរកជនសង្ស័យដែលបានលួចយកម៉ូតូគាត់ទៅបាត់អស់រយះពេលជាច្រើនម៉ោងទៅហើយ លុះបានជាប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានសមត្ថកិច្ចចបានរាយការណ៏មកប្រាប់គាត់វិញថា បានឃាត់ជនសង្ស័យនិងម៉ូតូបានមកវិញ។

បច្ចុបន្នសម្ថកិច្ចនគរបាលស្រុកមោងឬស្សីបានប្រគល់ម៉ូតូទៅអោយម្ចាស់វិញហើយ។ ចំណែកជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ចជំនាញនៃអធិការស្រុកមោងឬស្សីកំពុងសួរនាំនិង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបងចាត់ការបន្តតាមតិវិធី។ ដោយ៖ ប៊ុនថេត

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz