ហេតុអ្វីគ្រាន់​តែ​កូន​បៀម​ដប​ទឹក​ដោះ​គោ​សោះ គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ដែរ?

(សុខភាព)៖ កូន​ក្មេង​មួយ​ចំនួន ចូល​ចិត្ត​បៀម​ដប​ទឹក​ដោះ​គោ ពេល​ម៉ឹម​ទឹក​ដោះ​គោ​អស់​មិន​ឲ្យ​ដក​ដប​ទឹក​ដោះ​ចេញ​ពី​មាត់​នោះ​ទេ ជា​ពិសេស​នៅ​ពេល​យប់ ​ជញ្ជក់​ទាល់​តែ​ដេក​​លក់ ឬ​ដេក​លក់​ហើយ​នៅ​តែ​ជញ្ជាក់​ទៀត។ ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​យូរ​រាប់​ម៉ោង​ គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​​បំផុត ។

ហេតុអី​គ្រាន់​តែ​កូន​បៀម​ដប​ទឹក​ដោះ​គោ​សោះ គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ដែរ?

ការ​ដែល​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​ដែល​បៅ​រួច ឬ​បៅ​នៅ​សល់​ទឹក​គោ ជាតិ​ទឹក​ដោះ​នោះ​នឹង​ជាប់​ធ្មេញ​រហូត វា​បង្ក​ឲ្យ​ខូច​ធ្មេញ​ខ្លាំង​ជាង​ក្មេង​ដែល​បៀម​ស្ករ​គ្រាប់ ឬ​ស្ករ​កៅស៊ូ​ទៀត ម្យ៉ាង​វិញ​ទៀត​ការ​បៀម​ជញ្ជក់​ដប​ទឹក​ដោះ​គោ​រយៈពេល​យូរ​ អាច​ឆ្លង​មេរោគ​ទៅ​ជា​រលាក​បំពង់​ក មួយ​វិញ​ទៀត​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​​ធ្មេញ អាច​ដុះ​មិន​ត្រង់​ជួរជា​ដើម។ ពេល​ដែល​ញ៉ាំ​ហើយ ក្មេង​ចូល​ចិត្ត​បៀម​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជូនកាល​បៅ​អត់​អស់ ​ឲ្យ​​បៀម​ដបទី១ ធ្មេញ​ក៏​ខូច ទី២ ងាយ​នឹង​រលាក​បំពង់​ក។ចំពោះ​ម៉ាក់ៗ​ ដែល​មាន​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹក​ដោះ​គោ​ក្រោយ​បៅ​រួច ​​សូមបញ្ឈប់​ជាបន្ទាន់ ទោះ​ក្នុង​លក្ខខណ្ឌ​ដក​ដប​ទឹក​ដោះ​គោ​នោះ​ចេញ​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់ ឬ​កូន​យំ​ក៏​ដោយ៕ ប្រភព៖ Hello Krupet

កែសម្រួល៖ HSP