Banner-right
Banner-right

មន្រ្តីនគរបាលការិយាលយ័សេដ្ឋកិច្ចឃាត់រថយន្តដឹកសត្វពស់បម្រុងលោតឆត្រ័ទៅលក់នៅប្រទេសវៀតណាម

(កណ្តាល)៖ ឈ្មួញកំពុងសម្រុកដឹកសត្វព្រៃខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនជ្រៃធំយ៉ាងគគ្រិកគគ្រេងរាល់ថ្ងៃ មន្រ្តីជំនាញពាក់ពន្ធ័ផ្សេងៗសម្តែងនូវការមិនសប្បាយចិត្តគ្រប់គ្នាប្រហែលចំឆ្នាំបាយរបស់ពួកគេហើយមើលទៅខណះដែលមន្រ្តីនគរសេដ្ឋកិច្ចខេត្តកណ្តាលធ្វើការបង្រ្កាបបានចាត់ការទៅតាមនិតិវិធីនោះ។

ការបង្រ្កាបរថយន្តដឹកសត្វពស់នេះនៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០២:៣០នាទី នៅស្រុកកោះធំ។ លោកវរះសេនីយ៏ឯក លី សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្ដាល បានអោយដឹងថាដោយមានបទបញ្ជារអំពីថ្នាក់លើលោកបានដឹកនាំកម្លាំង ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2z -3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវលេខ 110 ភូមិលេខ 3 ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យ និងជាអ្នកបើកបរមានឈ្មោះ ប្រាក់ ម៉ៅ ភេទប្រុស អាយុ 34 ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។
ដកហូតបាន វត្ថុតាងរួមមាន
1-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ ទឹកប្រាក់
2-សត្វអន្ទុងរស់ចំនួន 11 ធុង ស្មើនឹង 600 kg
3-សត្វពស់ព្រលិតរស់ចំនួន 02 ធុងស្មើនឹង 90kg ។

សរុបចំនួន 13 ធុងស្មើនឹង 690kg ។ វត្ថុតាងខាងខាងលើនិងជនសង្ស័យបានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកោះធំដើម្បីអនុវត្តនីតិវិធីច្បាប់៕ ដោយ៖ ភាវុន

អត្ថបទដែលជាប់ទាក់ទង