តុលាការព្រហ្មទណ្ឌថៃ ទម្លាក់បទចោទភេវកម្ម លើមេដឹកនាំអាវក្រហម

(ថៃ)៖ តុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃពុធ (14 សីហា) នេះ បានលើកលែងមេដឹកនាំអាវក្រហម រណសិរ្សរួបរួមសំរាប់ប្រជាធិបតេយ្យ ប្រឆាំងនឹងភាពផ្តាច់ការ (UDD) ពីបទភេរវកម្ម ក្នុង្រប្រឆាំងតវ៉ា រដ្ឋាភិបាល អភិសិទ្ធ វិជ្ជាជីវ៉ា កាលពីឆ្នាំ ២០១០ ដោយសម្រេចថា ជាសកម្មភាពនយោបាយ។

ការសំរេចធ្វើឡើង បន្ទាប់ពីការនាំមកចោទសួរដោយរដ្ឋអាជ្ញា នូវមេដឹកនាំសំខាន់នៃការប្រឆាំងតវ៉ារដ្ឋាភិបាល កាលពីក្នុងរវាងថ្ងៃ ២៩ កុម្ភៈ ដល់ ២០ ឧសភា ឆ្នាំ ២០១០។ បាតុករ គ្រានោះ ទាមទារអោយលោក អភិសិទ្ធ រំលាយសភា ដោយជឿថា ពួកយោធានៅពីក្រោយការបង្កើតរដ្ឋាភិបាល អភិសិទ្ធ កាលពីខែ ធ្នូ ឆ្នាំ ២០០៨។

លោក អភិសិទ្ធ បានបង្កើតរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់ពីការរំលាយបក្សអំណាចប្រជាជន ពីបទក្លែងបន្លំការបោះឆ្នោត បញ្ចប់រដ្ឋាភិបាលអតីតនាយករដ្ឋមប្ត្រី ស៊ុមឆៃ វង្សសាវ៉ាត ក្នុងខែតែមួយ។

មេដឹកនាំអាវក្រហមទាំង ២៤ នាក់ បដិសេធការចោទប្រកាន់ពីបទភេរវកម្ម និងការដាក់បន្ទុកផ្សេងៗ ទៀត រាប់ចូលការអុជអាល ការជួបជុំដោយខុសច្បាប់ និងការបំពានក្រិត្យប្រតិបត្តិ ស្តីពីរដ្ឋបាលសាធារណៈ គ្រាស្ថានការណ៍អាសន្ន។

ចុងចោទមានលោក Veerakarn Musigapong អាយុ ៧១ ឆ្នាំ អតីតប្រធាន UDD លោក Jatuporn Prompan វ័យ ៦៤ ឆ្នាំ ជាប្រធានបច្ខុប្បន្ន លោក Nattawut Saikuar វ័យ ៤៤ ឆ្នាំ ជាស្សរជនសំខាន់ និងលោក Weng Tojirakarn ជាសមាជិកសំខាន់ដែរ៕