Banner-right
Banner-right

អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ជាបណ្តោះអាសន្ន នៅថ្ងៃអាទិត្យ

(ព្រះសីហនុ)៖ តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ប្រចាំនៅក្នុងខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃ ពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅថ្ងៃទី ១៨ ខែសីហា ឆ្នាំខាងលើ ដោយចាប់ផ្តើមពីម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទី ។

សេចក្តីជូនដំណឹងនោះក៏បានបន្ថែមទៀតថា ការផ្អាកចរន្តនេះ នឹងធ្វើឡើងចាប់ពីតំបន់ស្ថានីយប្រេងតូតាល់រ៉ា ដល់តំបន់លើភ្នំក្រោយរោងចក្រអគ្គិសនីក្នុងខេត្ត និងតំបន់មន្ទីរគណបក្សប្រជាជនចាស់, ពីតំបន់សាលាខេត្ត ដល់តំបន់កោះពស់ និងឆ្នេរឯករាជ្យ ។

លិខិតនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា អគ្គិសនីខេត្តត្រូវជួសជុលប្រពន្ធ័ខ្សែបណ្តាញ MV ២២គីឡូវ៉ុល និងភ្ជាប់ភ្លើងចូលត្រង់ស្វូរថ្មីដែលទើបតែតម្លើងរួច ។

គួរម្លឹកផងដែរថា​ នេះជាការផ្អាកចរន្តជាលើទីពីរក្នុងដើមខែនេះ ដោយការបិទចរន្តលើទីមួយនោះដោយសារមកពីករណីកើនឡើងនៃជំនន់ទឹកភ្លៀង ៕ ដោយ៖Micheal

អត្ថបទដែលជាប់ទាក់ទង