Banner-right
Banner-right

ចិន ប្រកែកមិនអោយនាវាចម្បាំងសហរដ្ឋអាមេរិក ចូលចតនៅហុងកុង

(អន្តរជាតិ)៖ ចិនបានប្រកែកមិនអោយនាវាចម្បាំងសហរដ្ឋអាមេរិកពីរគ្រឿងចូលចតនៅហុងកុង ក្នុងពេលដែលកំពុងតែមានការតានតឹងខាងពាណិជ្ជកម្ម និងទំនាស់ការទូត រវាងភាគីទាំងពីរ អំពីការប្រឆាំងតវ៉ានៅហុងកុង ដែលជាច្រកចេញចូលហិរញ្ញវត្ថុអាស៊ី។

រដ្ឋាភិបាលចិន បានបដិសេធមិនផ្តល់ការអនុញ្ញាតអោយនាវាចម្បាំង USS Green Bayand និង USS Lake Erie ចូលសំចតនៅហុងកុង ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ បើតាមមេបញ្ជាការ Nate Christensen អ្នកនាំពាក្យរងនៃកងនាវាជើងទឹកសហរដ្ឋអាមេរិក និយាយ។

លោក Christensen បន្តថា “កងនាវាជើងទឹកសហរដ្ឋអាមេរិក មានប្រវត្តិយូរយាហើយ ក្នុងការចូលសំចតនីហុងកុង ហើយរំពឹងថា ចិននឹងអោយបន្ត។” ក្រសួង្របរទេសចិន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា ចិនតែងបានយល់ព្រមអោយនាវាចម្បាំងសហរដ្ឋអាមេរិកចូលសំចត ដោយពិនិត្យទៅតាមករណី លើមូលដ្ឋាននៃគោលការណ៍អធិបតេយ្យ និងស្ថានការណ៍ជាក់ស្តែង។

ចំណាត់ការរបស់ចិន ធ្វើឡើងក្នុងខណៈដែលសមាជិកសភាអាមេរិក រិះគន់វិធីសាស្ត្ររវស់ប៉ូលីសហុងកុង ប្រឆាំងនឹងបាតុករ ដែលធ្វើបាតុកម្មជាងពីរខែមកនេះ។ ចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការអុជអាលបាតុករអោយឈានដល់ហិង្សា ដិយលើកពីសារទាក់ទងរវាងមន្តហរីអាមេរិក និងសកម្មជន តែក្រុងវ៉ាស៊ីនតោន បានបដិសេធ។

ក្រុងប៉េកាំង បានបដិសេធការចូលសំចតនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅហុងកុងចុងក្រោយកាលពីខែកញ្ញា ប៉ុន្មានថ្ងៃបន្ទាប់ការដាក់ទណ្ឌកម្មដោយក្រុងវ៉ាស៊ីនតោន លើកងទ័ពចិន អំពីការទិញសព្វាវុធរុស្ស៊ី៕ បកប្រែដោយ៖ សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង