Banner-right
Banner-right

អៀង មូលី៖ ការបង្ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ឲ្យមានប្រសិទ្ធភាព គឺទាមទារចាំបាច់ឲ្យមានការរួមសហការគ្នា រវាងអាជ្ញាធរ អង្គការដៃគូ

(ត្បូងឃ្មុំ)៖ មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធ នឹងជងឺអេដស៍ ខេត្តត្បូងឃ្មុំ ឆមាសទី២ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងស្ថាប័នឯកជននានាជុំវិញខេត្ត ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការអំពាវនាវ ឲ្យអាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ គ្រឹះស្ថានសប្បាយ និងប្រជាពលរដ្ឋទាំងអស់ ចាំបាច់រួមហការគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ទើបការងារនេះទទួលបានជោគជ័យ។ ថ្លែងនៅក្នុងសាលប្រជុំសុខាភិបាលខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ

លោកអៀង មូលី បានបន្តថា ទោះបីអត្រាអ្នកកើត និងផ្ទុកជំងឺអេដសន៍ មានការថយចុះក៍ពិតមែន តែមិនត្រូវមើលស្រាលនោះទេ ដូច្នេះមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពប្រយុទ្ធ នឹងជំងឺអេដស៍ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅលុបបំបាត់ការឆ្លងថ្មី ឆ្នាំ២០២៥-២០៣០។លោក អៀង មូលី ក៏បានថ្លែងនូវការកោតសរសើរ ដល់គណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ខេត្ត ពិសេសលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តត្បូងឃ្មំ ដែលបានចូលរួមអនុវត្តភារកិច្ច និងសកម្មភាពយ៉ាងផុសផុល ប្រយុទ្ធនឹងជំងឺអេសដស៍ និងជំរុញឲ្យបន្តអនុវត្ត លើការងារនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

មានប្រសាសន៍នាឪកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្ត បានឲ្យដឹងថា ក្នុងការឆ្លើយតបនៅនឹងបញ្ហាជំងឺអេដសន៍នេះ ក្នុងខេត្តត្បូងឃ្មុំ បានដាក់ឲ្យបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាមណ្ឌលផ្តល់ប្រឹក្សា ការធ្ចើតេស្តឈាម ការស្រាវជ្រាវជំងឺឆ្លងថ្មី និងរកមេរោគអេដសន៍ ពិសេសក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺរបេង និងមានមណ្ឌលព្យាបាលជំងឺចំនួន២កន្លែង ព្រមទាំងសហការជាមួយអង្គការដៃគូចំនួន៤ ព្រមទាំងធ្វើការផ្សព្វផ្សាយនិងអប់រំដល់គ្រប់មជ្ឍដ្ឋានទូទាំងខេត្ត។ ទាំងអស់នេះ សុទ្ធសឹងជាការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្មទៅលើគោលនយោបាយជាតិ ក៍ដូចជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសន៍ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ។


បើតាមការបញ្ជាក់ពី លោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្ត ឲ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំ ឆមាសទី១ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋមកទទួលសេវាធ្វើតេស្តឈាមរកមេរោគអេដស៍មានចំនួន ២៧៧នាក់ ស្រី១៤៧នាក់ លទ្ធផលវិជ្ជមានចំនួន ២២នាក់ ស្រី៩នាក់, ស្ត្រីមានផ្ទៃពោះធ្វើតេស្តរកមេរោគអេដសន៍ មានចំនួន៤២៣៧នាក់ លទ្ធផលវិជ្ជមាន៧នាក់ និងបានបញ្ជូនទៅទទួលសេវាថេទាំ និងព្យាបាលទាំង៧នាក់ ក្នុងនោះទារកដែលកើតពីម្តាយមានផ្ទុកមេរោគអេដសន៍ មាន៣នាក់ លទ្ធផលអវិជ្ជមានទាំង៣នាក់។

លោក កែវ វណ្ណៈ បន្តឲ្យដឹងទៀតថា ដោយឡែករយ:ពេល ៦ខែ ដើមឆ្នាំ២០១៩នេះ មានអ្នកផ្ទុកមេរោគអេដស៍ និងកំពុងទទួលសេវាព្យាបាលទាំងអស់ចំនួន ១៥០១នាក់ ស្រី៨១៣នាក់ អ្នកជំងឺមានបន្ទុកវីរុសជំងឺអេដស៍កម្រិតទាប មានចំនួន១៨១នាក់ ស្រី៨៦នាក់ អ្នកផ្ទុកមេរោគបោះបង់ការព្យាបាលចំនួន៣នាក់ ស្រី២នាក់ និងស្លាប់ចំនួន៧នាក់។

លោក ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ ក៍បានបញ្ជាក់ផងដែរថា បានចុះអប់រំដល់ដល់កន្លែងគ្រឹះស្ថានសប្បាយ មានដូចជាខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋានរាត្រី ក្លឹបកំសាន្ត កាស៊ីណូ ផ្ទះសំណាក់ សណ្ឋាគារ បានចំនួន៤៨កន្លែង បុគ្គលិកសរុបចំនួន៩២២នាក់ ព្រមទាំងចែកស្រោម អនាម័យ បានចំនួន៦២៨៣ស្រោម។ ជាមួយគ្នានោះ ក៍មានបញ្ហាប្រឈមមួយចំនួនដែលទាមទារក្នុងការដោះស្រាយ ក៍ដូចជាបន្តបង្កើនការផ្សព្វផ្សាយ កាន់តែទូលំទូលាយបន្ថែមទៀត ក្នុងស្រទាប់មហាជន ពិសេសក្រុមយុវជន និងសិស្សានុសិស្ស ៕ដោយ៖សាន វិឡែម (កែសម្រួលដោយ៖LK)

អត្ថបទដែលជាប់ទាក់ទង