Banner-right
Banner-right

រដ្ឋាភិបាលជប៉ុន ប្រកាសថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រជប៉ុននៅក្នុងវេទិកាអន្តរជាតិ និងវេទិកាផ្សេងៗទៀត

(ភ្នំពេញ)៖ ការបញ្ជាក់បែបនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ សីហា និងបន្ទាប់ពីជំនួបពិភាក្សារវាងលោក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាជាមួយលោកHidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាខណៈដែលលោកឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មកាទូតនៅកម្ពុជានិងចូលជួបជម្រាបលា។

នៅក្នុងជំនួបនេះ លោក ប្រាក់សុខុនបានសាទរចំពោះការបញ្ចប់បេសកកម្មការទូតដោយជោគជ័យរបស់លោកHidehisa HORINOUCHI ហើយក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកឯកអគ្គរាជទូតក្នុងការរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនៅក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិការទូតនេះមានឯកសារកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខាដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។លោកបន្តថារយៈពេល៣ឆ្នាំកន្លងមកនេះថ្នាក់ដឹកនាំប្រទេសទាំងពីរបានបានគាត់សម្គាល់ឃើញថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានបន្តរីកចម្រើនតទៅមុខទៀត។ចំណែកសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៣ឆ្នាំនេះបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនច្រើនជាងរយៈពេលកន្លងមក។

នៅក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកឯកអគ្គរាជទូតជប៉ុនអំពីជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុននៅក្នុងកិច្ចប្រជុំអាស៊ាននាទីក្រុងបាងកកកាលពីថ្មីៗនេះដែលនៅក្នុងជំនួបនោះថ្នាក់ដឹកនាំការទូតទាំងពីរបានពិភាក្សាទៅលើទិដ្ឋភាពជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាក្នុងតំបន់រដ្ឋមន្ត្រីហើយបានថ្លែងអំណរគុណរាជរដ្ឋាភិបាលរដ្ឋាភិបាលជប៉ុនក៏ដូចជាប្រជាជនជប៉ុនដែលបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាដែលបានរួមចំណែកឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ។នៅក្នុងជំនួបនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាព្រះមហាក្សត្រកម្ពុជានឹងយាងចូលរួមនៅក្នុងនៅក្នុងព្រះរាជពិធីគ្រងរាជរបស់អធិរាជជប៉ុននាខែតុលាខាងមុខ។

ជាការឆ្លើយតបអគ្គរាជទូតជប៉ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាហើយបានសង្កេតឃើញថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជាជប៉ុនមានការរីកចម្រើនយ៉ាងខ្លាំងហើយនៅក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជាជប៉ុននេះក៏មានការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរផងដែរ។នៅក្នុងអាណត្តិការទូតរបស់លោកឯកអគ្គរាជទូតជប៉ុនក៏បានគាត់សម្គាល់ឃើញនូវគម្រោងមួយចំនួនក្នុងក្របខណ្ឌODA ដូចជាការជួសជុលស្ពានជ្រោយចង្វារការធ្វើទំនើបកម្មកំពង់ផែខេត្តព្រះសីហនុនិងជួសជុលផ្លូវជាមួយជាដើមត្រូវបានអនុវត្ត។

នៅក្នុងបេសកម្មកាទូតរបស់លោកឯកអគ្គរាជទូតជប៉ុននៅកម្ពុជានេះទទួលបានមេដាយចំនួន៣ដែលជាការទទួលមួយដ៏កម្រ។ពីព្រោះឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតនៃបណ្តាផ្សេងៗមិនដែលបានទទួលមេដាយបែបនេះទេ។លោកឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ឃើញដែរថាក្នុងរយៈពេល៣ឆ្នាំនេះកម្ពុជាមានការរីកចម្រើនស្ថេរភាពនិងការអភិវឌ្ឍន៍ហើយជប៉ុនក៏នៅតែបន្តគាំទ្រកម្ពុជានៅលើវិថីលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មហើយនាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសគាំទ្រនូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជានេះផងដែរដែលកន្លងមកមានការជួយដល់ការបោះឆ្នោតនៅកម្ពុជានិងបានអញ្ជើញអ្នកនយោបាយវ័យក្មេងទៅបន្តការរៀនសូត្រនៅប្រទេសជប៉ុនដើម្បីស្វែងយល់ពីធីប្រជាធិបតេយ្យនៅប្រទេសជប៉ុនហើយលោកឯកអគ្គរាជទូតបានថ្លែងអំណរគុណកម្ពុជាផងដែរដែលបានគាំទ្រជប៉ុននៅក្នុងវេទិកាអន្តរជាតិនិងវេទិកាផ្សេងៗទៀត។

ទាក់ទងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរលោកកេតសោផាន់បានបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជាជប៉ុនកាលពីឆ្នាំ២០១៧មានជាង១ពាន់លានដុល្លារហើយនៅឆ្នាំ២០១៨បានកើនឡើងជាង២ពាន់លានដុល្លារហើយនៅពាក់កណ្ដាលឆ្នាំ២០១៩នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺកម្ពុជានិងជប៉ុនបានឡើងដល់ជាង២ពាន់លានទៅហើយគ្រាន់តែរយៈពេល៦ខែដើមឆ្នាំ។លោកបន្តថាផលិតផលដែលកម្ពុជាបាននាំទៅជប៉ុនរួមមានដូចជាសម្លៀកបំពាក់ស្បែកជើងគ្រឿងសង្ហារឹមគ្រឿងសំអាងសម្ភារៈការិយាល័យជាដើម។ចំណែកជប៉ុននាំមកកម្ពុជាវិញមានដូចជាគ្រឿងម៉ាស៊ីនគ្រឿងចក្រផ្សេងៗគ្រឿងអគ្គិសនីក្រណាត់គ្រប់ប្រភេទនិងសម្ភារៈកីឡានិងគ្រឿងបន្លាស់ជាដើម៕ដោយ៖ភក្តី  

អត្ថបទដែលជាប់ទាក់ទង